អ្នកវិទ្យាសាស្ត្រទើបតែរកឃើញ សារធាតុរ៉ែថ្មីចំនួនពីរ ក្នុងអាចម៍ផ្កាយ ធ្លា-ក់មកកាន់ផែនដី

//s9.kh1.co/05/05f59be8f3d83b0b643ee35f01ec0f1e4984a044.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

គេបានរកឃើញសារធាតុរ៉ែថ្មីចំនួនពីរ ដោយមួយត្រូវបានគេដាក់ឈ្មោះថា elaliite និងមួយទៀត elkinstantonite។

បរទេស៖ អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណរ៉ែចំនួនពីរ ដែលមិនធ្លាប់ឃើញមាននៅលើផែនដី នៅក្នុងអាចម៍ផ្កាយដែលមានទម្ងន់១៥.២តោន។ សារធាតុរ៉ែទាំងនេះបានមកពី បំណែកកម្ទេចនៃអាចម៍ផ្កាយនេះ ដែលមានទម្ងន់៧០ក្រាម ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសសូម៉ាលី ក្នុងឆ្នាំ២០២០។ លោក Chris Herd អ្នករក្សាទុកនៃការប្រមូលអាចម៍ផ្កាយរបស់សាកលវិទ្យាល័យ University of Alberta បានទទួលសំណាកថ្មអវកាសនេះ ដូច្នេះគាត់អាចចាត់ថ្នាក់វាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលគាត់កំពុងពិនិត្យមើលវា មានអ្វីមួយមិនធម្មតាទាក់ភ្នែករបស់គាត់ ដែលផ្នែកខ្លះនៃសំណាកមិនអាចកំណត់អត្តសញ្ញាណបាន ដោយមីក្រូទស្សន៍នោះទេ។ បន្ទាប់មក គាត់បានសុំយោបល់ពីលោក Andrew Locock ដែលជាប្រធានមន្ទីរពិសោធន៍ Electron Microprobe របស់សាកលវិទ្យាល័យ ពីព្រោះលោក Locock មានបទពិសោធន៍ទាក់ទងនឹងសារធាតុរ៉ែថ្មីៗ។

គេបានរកឃើញសារធាតុរ៉ែថ្មីចំនួនពីរ ដោយមួយត្រូវបានគេដាក់ឈ្មោះថា elaliite និងមួយទៀត elkinstantonite។ លោក Oliver Tschauner អ្នកជំនាញផ្នែករ៉ែ និងជាសាស្ត្រាចារ្យស្រាវជ្រាវផ្នែកភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យ Nevada ទីក្រុង Las Vegas បាននិយាយថា ការអនុម័តរបស់សមាគមរ៉ែអន្តរជាតិ លើសារធាតុរ៉ែថ្មីចំនួនពីរ នៅក្នុងខែវិច្ឆិកាឆ្នាំនេះ បង្ហាញថាការងារមានភាពខ្លាំងក្លា៕

រូបតំណាងអាចម៍ផ្កាយ
រូបតំណាងអាចម៍ផ្កាយ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T