រថយន្តអគ្គិសនី Apple Car អាចនឹងប្រើប្រាស់ថ្ម និងសមាសភាគផ្សេងៗ ពីក្រុមហ៊ុនកូរ៉េមួយនេះ

//s9.kh1.co/09/0969aa86732ed4f326654ec53fd20333485172aa.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

វាមិនមែនជាលើកទីមួយនោះទេ ដែលគេឮថាក្រុមហ៊ុនកូរ៉េមួយនេះកំពុងស្ថិតនៅលើដំណើរដ៏ល្អ ដើម្បីចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ Apple Car

បរទេស៖ ក្រុមហ៊ុនផលិតថ្មរថយន្តអគ្គសនីធំទីពីររបស់ពិភពលោក គឺ LG អាចនឹងផ្គត់ផ្គង់សមាសភាគ សម្រាប់ Apple Car ផងដែរ នេះបើយោងតាមសារព័ត៌មាន Bloomberg ដែលដកស្រង់សម្តីអ្នកវិភាគជនជាតិកូរ៉េម្នាក់មកពី KB Securities។ លោក Kim Dong-Won និយាយថា LG Group ដែលមានក្រុមពេញលេញសម្រាប់សមាសភាគ EV គឺជាដៃគូដ៏មានសក្ដានុពល សម្រាប់ Apple Car ហើយថែមទាំងអាចបង្កើតក្រុមការងារមួយ ដើម្បីដាក់ទីតាំងដ៏ល្អ សម្រាប់លទ្ធភាពក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត Apple Car។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមការងារនេះត្រូវបានគេរាយការណ៍ថា មានតំណាងមកពីអាជីវកម្ម LG Energy Solution ដែលផលិតថ្មសម្រាប់រថយន្ត Tesla និងរថយន្តអគ្គិសនីផ្សេងទៀត ប៉ុន្តែក៏មានមកពី LG Innotek ដែលផ្គត់ផ្គង់ឧបករណ៍កាមេរ៉ាបើកបរដោយខ្លួនឯង Tesla Vision ក៏ដូចជា LG Electronics ជាមួយនឹងគ្រឿងផ្នែកនៃរថយន្ត EV ហើយប្រហែលជា LG Display ដែលជាអ្នកផលិតអេក្រង់ Mercedes Hyperscreen។

នេះគឺជាបញ្ជីឈ្មោះដ៏គួរឲ្យចាប់អារម្មណ៍រួចទៅហើយ ដែលក្រុមហ៊ុន LG អាចនឹងផ្គត់ផ្គង់សម្រាប់ Apple Car ហើយវាមិនមែនជាលើកទីមួយនោះទេ ដែលគេឮថា LG កំពុងស្ថិតនៅលើដំណើរដ៏ល្អ ដើម្បីចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ Apple Car ពីអ្នកវិភាគដដែល៕

រូបតំណាង Apple Car (រូបភាពពី Vanorama)
រូបតំណាង Apple Car (រូបភាពពី Vanorama)

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T