ក្រសួងធនធានទឹក ព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមដូវវស្សា ឆ្នាំ២០២៣

//s9.kh1.co/1c/1c5c7b9daa03f2852d4f2d11f69763bc64982d61.jpg
សង្គម

 ២៤-ធ្នូ-២០២២ ២ល្ងាច · មួយឆ្នាំមុន

ក្រសួងធនធានទឹក ព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមដូវវស្សា ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមដូវវស្សា ឆ្នាំ២០២៣។ ផ្អែកតាមការជូនដំណឺងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (EL Nino) ២០% និងបាតុភូតអែនសូ (ENSO) ៨០% ជាបាតុភូតអន្តរកាលនៅចន្លោះ រវាងឡានីណា (La Nina) និងអែលនីណូ (EL Nino)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបញ្ជាក់ថា រដូវប្រាំងបរិមាណទឹកភ្លៀងអាចនឹងស្មើនឹងកម្រិតមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែតិចជាងឆ្នាំ២០២២។ ជាមួយគ្នានោះ នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើនផងដែរ។

ដោយឡែក រដូវវស្សាឆ្នាំ២០២៣ នៅទូទាំងប្រទេស អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា។ ខណៈតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា។ បន្ថែមពីនេះ ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរ ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន៕

https://s9.kh1.co/__image/w=650,h=920,q=100/ad/ad75aa770e90d06e6832f6b43288d045dafdb867.jpg
https://s9.kh1.co/__image/w=650,h=920,q=100/6a/6a83718debeb1c5b9ee9a69714e4b5ca2508aebd.jpg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T