សត្វក្រៀលចំនួន ២៦ក្បាល បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

//s9.kh1.co/16/162fc009a4859c26c36b62261a5fa11a2397a514.jpg
សង្គម

 ២៣-ធ្នូ-២០២២ ៤ល្ងាច · មួយឆ្នាំមុន

សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវ

តាកែវ៖ សត្វក្រៀលចំនួន ២៦ក្បាល បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ រហូតមកដល់ពេលនេះ។ ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិ នៅកម្ពុជាក្នុងការតាមដាននិងការពារទីជម្រកសត្វក្រៀលកំពុងរងគ្រោះជិតផុតពូជនេះ។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលឆ្នាំ២០២០ កម្ពុជាមានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ ចំនួនសត្វក្រៀល មានការធ្លាក់ចុះនៅសល់តែ ១៦៤ក្បាល ហើយនៅឆ្នាំ២០២២នេះ របាយការណ៍បណ្តោះអាសន្ន ចំនួនសត្វក្រៀលបា បន្តធ្លាក់ចុះនៅសល់ត្រឹមជាង ១៥០ក្បាលទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​យោង​តាម​ការសិក្សា​របស់​អ្នកជំនាញ​ ​ចំនួន​សត្វ​ក្រៀល​នៅ​លើ​ពិភពលោក​សព្វថ្ងៃនេះ​ ​មាន​ចន្លោះ​ពី​ ​១​៣​០០០ ​ទៅ​ ​១​៥​០០០ ​ក្បាល​ ​ដែល​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​អូស្ត្រាលី​ ​វៀតណាម​ ​ឡាវ​ ​និង​កម្ពុជា​។​ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា សត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។

សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវ ដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូណ៌ចំណីនេះពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈ នៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។

ក្រសួងបរិស្ថាន​ក៏បាន​និង​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ​ ​ដើម្បី​អភិ​រក្ស​សត្វ​ក្រៀល​ ​និង​ទី​ជម្រក​របស់​ពួកវា​ ​ដោយមាន​មន្ត្រី​ឧទ្យានុរក្ស​ចុះ​ល្បាត​ជាប្រចាំ​កន្លែង​ដែល​សត្វ​ក្រៀល​រស់នៅ​ ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ការ​គ្រប់គ្រង​តំបន់​ដីសើម​ដែល​បាន​កំណត់​៕

https://s9.kh1.co/__image/w=650,h=434,q=100/bf/bfeda0bcaed3b04faeaaba01cfdbbd93d8955cb2.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T