មានការលើកឡើងថា iPhone SE 4 ឆ្នាំ2024 អាចនឹងលុបចោល ឬពន្យារពេល

//s9.kh1.co/37/3761dcc9181cd537b4e370a6010601a9a57ec36f.jpg
បច្ចេកវិទ្យា

 ២៣-ធ្នូ-២០២២ ២ល្ងាច · មួយឆ្នាំមុន

ពាក្យចចាមអារ៉ាមបានបង្ហាញថា iPhone SE 4 អាចមានអេក្រង់ LCD ឬ OLED ទំហំ6.1អ៊ីញ រួមជាមួយថ្ងាសឆកនៅផ្នែកខាងលើ។

បរទេស៖ អ្នកវិភាគទៅលើផលិតផលរបស់ Apple លោក Ming-Chi Kuo បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា ក្រុមហ៊ុន Apple នឹងលុបចោលឬពន្យារពេលផលិតទ្រង់ទ្រាយធំ សម្រាប់ទូរសព្ទ iPhone SE 4 ឆ្នាំ2024 ដែលបានគ្រោងទុក។ លោក Kuo បាននិយាយថា គាត់ជឿថា Apple នឹងពន្យារពេល ឬលុបចោលឧបករណ៍នេះ ដោយសារតែការនាំចេញស្មាតហ្វូនកម្រិតកណ្ដាលនិងទាប តិចជាងការរំពឹងទុក មានដូចជា iPhone SE 3, iPhone 13 mini និង iPhone 14 Plus។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Kuo ក៏បាននិយាយផងដែរថា ការរចនាអេក្រង់ពេញដែល Apple មាននៅក្នុងចិត្ត​សម្រាប់ iPhone SE 4 នឹងទាមទារថ្លៃដើមខ្ពស់ ដូច្នេះ Apple ប្រហែលជាត្រូវពិចារណាឡើងវិញនូវទីតាំងផលិតផល និងត្រលប់មកវិញលើការវិនិយោគ សម្រាប់ iPhone SE 4។ ការកាត់បន្ថយតម្លៃអភិវឌ្ឍន៍ផលិតផលមិនចាំបាច់ ក៏នឹងជួយ Apple ដឹកនាំផ្លូវ ក្នុងបញ្ហាប្រឈមនៃដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចនៅឆ្នាំ2023 នេះបើយោងតាមលោក Kuo។ ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា Apple កំពុងធ្វើការលើ iPhone SE ជំនាន់ថ្មី ដោយឧបករណ៍នេះគ្រោងនឹងចេញនៅឆ្នាំ2024។

Apple កំពុងបង្កើតឧបករណ៍ ដែលអាចមើលទៅស្រដៀងនឹង iPhone XR ជាមួយនឹងការរចនាអេក្រង់ពេញ ដែលដកចេញនូវ Touch ID និងប៊ូតុង Home ហើយជំនួសមកវិញដោយប្រើ Face ID ឬប៊ូតុង power មាន Touch ID។ ពាក្យចចាមអារ៉ាមបានបង្ហាញថា iPhone SE 4 អាចមានអេក្រង់ LCD ឬ OLED ទំហំ6.1អ៊ីញ រួមជាមួយថ្ងាសឆកនៅផ្នែកខាងលើ។ ផែនការរបស់ Apple សម្រាប់ iPhone SE 4 មិនទាន់សម្រេចនៅឡើយទេ ហើយនៅដើមឆ្នាំនេះ អ្នកវិភាគទៅលើក្រុមហ៊ុន Apple លោក Ross Young បាននិយាយថា Apple មិនទាន់ធ្វើការសម្រេចចិត្ត រវាងអេក្រង់ OLED ឬ LCD សម្រាប់ឧបករណ៍នោះទេ។

ក្រុមហ៊ុន Apple បានឈប់ផលិត iPhone អេក្រង់ទំហំ5.4អ៊ីញ បន្ទាប់ពីការលក់មិនសូវបានល្អនៃម៉ូឌែល iPhone 12 និង iPhone 13 ទំហំ mini ហើយពាក្យចចាមអារ៉ាមក៏បានបង្ហាញផងដែរថា iPhone 14 Plus មានតម្លៃសមរម្យ ត្រូវបានគេមើលឃើញថាមានការលក់ទាបជាងការរំពឹងទុកផងដែរ។ សម្រាប់ហេតុផលនោះ ជំនួសមកវិញ ក្រុមហ៊ុន Apple អាចផ្ដោតទៅលើកំពូល iPhone ឆ្នាំ2023 និង2024 របស់ខ្លួនវិញ ដោយធ្វើការពន្យារពេលនៃការអភវិឌ្ឍន៍លើ iPhone SE ឬជ្រើសរើសប្រើប្រាស់សមាសធាតុតម្លៃថោក ដែលនឹងអនុញ្ញាតឲ្យមានតម្លៃទាបជាងគម្រោងការផ្លាស់ប្ដូរការចនា៕

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T