កាតា៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា រូបគេគ្មានបញ្ហាទេបើសិនមិនបានស៊ុតបញ្ចូលទី ឲ្យតែក្រុមជម្រើសជាតិ ព័រទុយកាល់ លើកពានបាល់ទាត់ពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតីតតារាឆ្នើម Manchester United រូបនេះកំពុងជួយក្រុមជម្រើសជាតិ ព័រទុយកាល់ នៅការប្រកួតបាល់ទាត់ពិភពលោក ដោយមកទល់ពេលនេះរូបគេបានស៊ុតបញ្ចូលទី១គ្រាប់ហើយ ខណៈ ព័រទុយកាល់ ឡើងមកដល់វគ្គ៨ក្រុម ក្រោយទម្លាក់ ស្វីស ៦ ទល់នឹង ១ ដោយត្រូវប្រកួតទល់នឹង ម៉ារ៉ុក។

យ៉ាងណាមិញ Ronaldo គិតថាការស៊ុតបញ្ចូលទីមិនសំខាន់សម្រាប់គេនោះឡើយ ឲ្យតែក្រុមទាំងមូលបានលើកពាននេះ។
Ronaldo បាននិយាយថា៖
ដូចដែលខ្ញុំធ្លាប់និយាយកាលពីមុន ខ្ញុំមិនដេញតាមកំណត់ត្រាទេ គឺកំណត់ត្រាជាអ្នកដេញតាមខ្ញុំ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានបំបែកកំណត់ត្រាពីមួយទៅមួយ។ បើសិនពួកយើងឈ្នះពាននេះហើយខ្ញុំមិនបានស៊ុតបញ្ចូលទីសូម្បីតែ១គ្រាប់ ខ្ញុំនឹងព្រមតាមនោះ ខ្ញុំនឹងស្បថដាក់ជីវិតកូនៗរបស់ខ្ញុំ។ វាជាអ្វីដែលសំខាន់ជាងគេបំផុតសម្រាប់ខ្ញុំ។

ប្រភព៖ sportskeeda