ក្នុងវ័យ២១ឆ្នាំ នាមជាកូនប្រុស ថៃ អតិជាតិបុត្រ ប្តេជ្ញារឿងមួយនេះ

//s9.kh1.co/35/35b78fddec2083e92f55f36ee0ae1e9fab0d5f1c.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

មិនសរសើរមិនបាន នៅក្មេងពិតមែន តែអតិជាតិបុត្រ ប្តេជ្ញាក្នុងនាមជាកូនប្រុស ត្រូវតែរកលុយចាយកម្លាំងខ្លួនឯង។

ភ្នំពេញ៖ ជាការពិត ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយ នូវតារាប្រុសវ័យក្មេង រូបស្រស់សង្ហា លោក ថៃ អតិជាតិបុត្រ ដែលជាតារាចម្រៀង Original Song មួយរូប ដោយរាល់បទចម្រៀងដែល លោកបានចេញមួយៗសុទ្ធតែទទួលបានការគាំទ្រ ពីសមណាក់អ្នកគាំទ្រ ជាពិសេសនោះ គឺ ប្រិយមិត្តបែបយុវវ័យតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីទេពកោសល្យ ដ៏ប៉ិនប្រសប់នេះហើយ អតិជាតិបុត្រ ថែមទាំងត្រូវបានមហាជនកោតសរសើរថែមទៀត បន្ទាប់ពី តារាវ័យក្មេងដែលមានវ័យត្រឹម ២១ឆ្នាំរូបនេះ បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖

វ័យ ២១ ឆ្នាំ អ្នកខ្លះគេមានសំណាង ចាយកំណរទ្រព្យឳពុកម្ដាយ យ៉ាងសប្បាយ តែសម្រាប់ខ្ញុំដាច់ខាតមិនចាយទ្រព្យដែលមិនកើតពីបាទដៃខ្ញុំទេ ទោះ ឧបសគ្គបែបណា ចិត្តកូនប្រុស ក្បាលទល់មេឃ ជេីងជាន់ដី គ្មានអ្វីដែលធ្វេីមិនបានទេ វាសនាមនុស្សអាស្រ័យលើការសេពគប់ នៅក្បែរអ្នកខ្លាំងបេីមិនបានខ្លាំង ក៏អាចក្លាយទៅជាជំនិតរបស់អ្នកខ្លាំងដែរ

សារ អតិជាតិបុត្រ

ក្នុងនោះ ក្រោយពីបានឃើញសារបង្ហោះរបស់ តារាប្រុសវ័យក្មេងរូបនេះហើយ មហាជន អ្នកគាំទ្ររូបលោក មានការកោតសរសើរ ដល់ អតិជាតិបុត្រ ខ្លាំងមែនទែន ដែលមានទឹកចិត្តមោះមុត ក្នុងនាមជាកូនប្រុស មិនធ្វើឲ្យឪពុកម្តាយ លំបាករឿងលុយកាក់ បើទោះជាលោកនៅក្មេងយ៉ាងណា៕

សូមទស្សនារូបភាពខាងក្រោម៖

អតិជាតិបុត្រ
អតិជាតិបុត្រ
អតិជាតិបុត្រ
អតិជាតិបុត្រ
អតិជាតិបុត្រ
អតិជាតិបុត្រ
អតិជាតិបុត្រ
អតិជាតិបុត្រ
អតិជាតិបុត្រ
អតិជាតិបុត្រ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T