កម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះ សម្រាប់កម្មវិធីប្រគល់ពានរង្វាន់បាររង្គសាល​កំពូលទាំង៣០ លើកដំបូង ដែលប្រារព្ធនៅក្រៅប្រទេសម៉ាឡេស៊ី!

//s9.kh1.co/60/6063786a412181ef17f3eff9cb3a50433d1b1af3.jpg
សង្គម

 ០៧-ធ្នូ-២០២២ ៤ល្ងាច · មួយឆ្នាំមុន

កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ហើយនឹងកំពុងកើតឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅក្នុងខែមីនា ឆ្នាំ២០២៣។

ភ្នំពេញ៖ កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ហើយនឹងកំពុងកើតឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅក្នុងខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើតការទទួលស្គាល់បាររង្គសាលដែលមានគុណភាពសាកសមនឹងពានរង្វាន់ ជាមួយនឹងអ្នកក្រឡុកស្រាដ៏ជំនាញរបស់ពួកគេ ក៏ដូចជាផ្សព្វផ្សាយពីពួកគេទៅកាន់ទីផ្សារជាតិ និងអន្តរជាតិដែលពោរពេញទៅដោយសក្ដានុពល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីពានរង្វាន់ Top30 Bar Awards​ កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ហើយបានប្រារព្ធព្រឹត្តិការណ៍ផ្តល់រង្វាន់ជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីអបអរដល់បាររង្គសាល និងអ្នកក្រឡុកស្រាល្អបំផុតរបស់ប្រទេស។

https://s9.kh1.co/__image/w=383,h=136,q=100/8e/8ec39c9b016cc6b6a99e3bb3c228baeb2dc46df3.png
https://s9.kh1.co/__image/w=650,h=434,q=100/d2/d2932eb2b7f5ca45a0d0df658b0dd11c1064661b.jpg
https://s9.kh1.co/__image/w=561,h=145,q=100/5a/5ac7160b14932f4f98e1253f3ff6eb5ac247afe4.jpg

Top 30 Bars ក៏មានបំណងចង់ក្លាយជាវេទិកាមួយដែលនឹងលើកកម្ពស់ស្តង់ដារ និងកេរ្តិ៍ឈ្មោះរបស់បាររង្គសាលនិងវិស័យម្ហូបអាហារជារួមនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះគឺជាឱកាសដ៏ធំមួយសម្រាប់បាររង្គសាលកម្ពុជា និងអ្នកក្រឡុកស្រាដ៏ប៉ិនប្រសប់របស់ពួកគេ ក្នុងការទទួលបាន​ នូវការទទួលស្គាល់ និងភាពល្បីល្បាញនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

https://s9.kh1.co/__image/w=383,h=136,q=100/8e/8ec39c9b016cc6b6a99e3bb3c228baeb2dc46df3.png
https://s9.kh1.co/__image/w=650,h=434,q=100/bf/bfc4e888cfc38f76db7d8a1dc9470fbae6770b1c.jpg
https://s9.kh1.co/__image/w=561,h=145,q=100/5a/5ac7160b14932f4f98e1253f3ff6eb5ac247afe4.jpg

“យើងបានធ្វើការស្រាវជ្រាវទីផ្សារអំពីប្រទេសកម្ពុជា ហើយយើងគិតថានេះជាប្រទេសដ៏ស្រស់ស្អាតមួយហើយមានប្រជាជនរួសរាយរាក់ទាក់ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មានបាររង្គសាលល្អៗ និងអ្នកក្រឡុកស្រាដ៏ពូកែជាច្រើន ប៉ុន្តែពួកគេត្រូវបានគេឲ្យតម្លៃតិចតួចពេក។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards របស់កម្ពុជា នឹងក្លាយជាកម្មវិធីដ៏អស្ចារ្យមួយ ដើម្បីអបអរដល់រង្គសាលស្រាក្រឡុក និងស្រាបៀរលំដាប់កំពូលរបស់ប្រទេស ព្រោះថាពួកគេពិតជាស័ក្តិសមនឹងទទួលបានការទទួលស្គាល់”។

នេះពាក្យសម្ដីរៀបរាប់ក្នុងកិច្ចសម្ភាសន៍មួយរបស់លោក Alvin Sinclair ស្ថាបនិកកម្មវិធីពានរង្វាន់កំពូលទាំង 30។

អ្នកឈ្នះពានរង្វាន់ Top30 Bar Awards​ កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធី ដោយសារកម្មវិធីនឹងបន្តដំណើរការយុទ្ធនាការដ៏អស្ចារ្យជាច្រើនសម្រាប់ពួកគេ នៅក្រោយពេលពួកគេបានឈ្នះរង្វាន់។ កម្មវិធីពានរង្វាន់ Top30 Bar Awards 2023 របស់កម្ពុជានឹងចាប់ផ្តើមជាមួយនឹងការតែងតាំងបាររង្គសាលចំនួនប្រហែល 150 ដែលបានរាយបញ្ជីមកពីទូទាំងទីក្រុងសំខាន់ៗក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកនឹងត្រូវបានជ្រើសរើសត្រឹម 100 បាររង្គសាលប៉ុណ្ណោះ។ នោះហើយជាពេលដែលបាររង្គសាលដែលជាប់ក្នុងបញ្ជីសម្រាំង នឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យដែលបានគេចាត់តាំងមកពីវិស័យនេះ ដើម្បីកំណត់អ្នកជាប់ឈ្មោះចុងក្រោយចំនួន 50 បាររង្គសាល ហើយអ្នកជាប់ឈ្មោះចុងក្រោយនឹងត្រូវបានវាយតម្លៃជាបន្តបន្ទាប់ រហូតដល់ពួកគេរកឃើញបាររង្គសាលកំពូលទាំង 30 ដែលសមនឹងទទួលបានពាន ហើយពានរង្វាន់នឹងត្រូវបានប្រគល់នៅក្នុងពិធីជប់លៀងនៃកម្មវិធីប្រគល់ពានរង្វាន់។

https://s9.kh1.co/__image/w=383,h=136,q=100/8e/8ec39c9b016cc6b6a99e3bb3c228baeb2dc46df3.png
https://s9.kh1.co/__image/w=650,h=434,q=100/43/43bd928d1b268509fb8c784f59d8cc215f8c3a35.jpg
https://s9.kh1.co/__image/w=561,h=145,q=100/5a/5ac7160b14932f4f98e1253f3ff6eb5ac247afe4.jpg

កម្មវិធីពានរង្វាន់ Top30 Bar Awards​ កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលក្នុងខែមីនា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រហែល 400 នាក់ រួមមានម្ចាស់បារ អ្នកក្រឡុកស្រា សមាជិកគ្រួសារ សិល្បករ សិល្បការនី និងក្រុមអ្នកសារព័ត៌មានជាដើម។

“នេះមិនមែនជាកម្មវិធីផ្តល់រង្វាន់ដាក់ចំណាត់ថ្នាក់ទេ។​ ប៉ុន្ដែវាគឺជាកម្មវិធីមួយដែលវាយតម្លៃគុណភាពនៃបាររង្គសាលកំពូល ហើយប្រគល់ជូនពួកគេនូវពានរង្វាន់ដែលបានរៀបរៀងតាមប្រភេទ​ដោយគ្មានចំណាត់ថ្នាក់ ពីព្រោះយើងជឿថា ពួកគេទាំងអស់គឺពិតជាអស្ចារ្យ និងមានភាពខុសប្លែកតាមបែបរៀងៗខ្លួនតាមអ្វីជាខ្លួនពួកគេ”។

លោក​ Alvin បានបន្ថែម។
https://s9.kh1.co/__image/w=383,h=136,q=100/8e/8ec39c9b016cc6b6a99e3bb3c228baeb2dc46df3.png
https://s9.kh1.co/__image/w=650,h=434,q=100/aa/aad2176ff4a548d404f1a090597f6d1ea7a95ae1.jpg
https://s9.kh1.co/__image/w=561,h=145,q=100/5a/5ac7160b14932f4f98e1253f3ff6eb5ac247afe4.jpg

ជាមួយនឹងរាល់កម្មវិធីពានរង្វាន់ Top30 Bar Awards ត្រូវបានប្រារព្ធឡើងនៅទីណា គឺតែងតែមានយុទ្ធនាការ CSR ត្រូវបានរៀបចំឡើងនៅទីនោះ។ Cambodia Top 30 Bar Awards នឹងប្រមូលថវិកាសម្រាប់មូលនិធិអង្គការផ្កាយសមុទ្រ Indochina Starfish Foundation (ISF) ដែលជាអង្គការសប្បុរសធម៌មួយ ដែលមានបទពិសោធន៍ ១៦ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និង​កម្មវិធីអភិវឌ្ឍន៍សហគមន៍ ដើម្បីផ្លាស់ប្ដូរជីវិតអ្នកដែលត្រូវការជំនួយបំផុតក្នុងការកសាងអនាគតដ៏ល្អមួយផងដែរ។ ​ ទឹកប្រាក់ចូលរួមក្នុងកម្មវិធីនឹងត្រូវបានបរិចា្ចគទៅអង្គការផ្កាយសមុទ្រ ដើម្បីគាំទ្របេសកកម្មពួកគេ។

កម្មវិធីក៏មិនអាចកើតឡើងបាននោះទេ បើមិនមានការចូលរួមគាំទ្រយ៉ាងមានតម្លៃពីសំណាក់អ្នកឧបត្ថម្ភធំ គឺ Heineken Cambodia និងចូលរួមឧបត្ថមផ្ដាច់មុខដោយ Chivas Regal និង Ballantine’s និងគាំទ្រដោយ Seekers​ និង Giffard

https://s9.kh1.co/__image/w=383,h=136,q=100/8e/8ec39c9b016cc6b6a99e3bb3c228baeb2dc46df3.png
https://s9.kh1.co/__image/w=650,h=434,q=100/a6/a6bea2dffa2a1e5e3defd7c63abc87d2116a7245.jpg
https://s9.kh1.co/__image/w=561,h=145,q=100/5a/5ac7160b14932f4f98e1253f3ff6eb5ac247afe4.jpg

ដោយសារនេះជាកម្មវិធីប្រចាំឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជា កម្មវិធីនៅតែបន្តបេសកកម្មរបស់ខ្លួនទៅកាន់គោលដៅបន្ទាប់របស់ពួកគេ រួមមានប្រទេសវៀតណាម ឥណ្ឌូនេស៊ី តៃវ៉ាន់ ហ្វីលីពីន ថៃ សិង្ហបុរី ជប៉ុន និងកូរ៉េ និងប្រទេសផ្សេងៗទៀតដែលពួកគេចង់រៀបចំកម្មវិធីនេះឡើង៕

https://s9.kh1.co/__image/w=383,h=136,q=100/8e/8ec39c9b016cc6b6a99e3bb3c228baeb2dc46df3.png
https://s9.kh1.co/__image/w=650,h=434,q=100/10/10d1e79e73ff4604a4d716af7bfe54a2158f339e.jpg
https://s9.kh1.co/__image/w=561,h=145,q=100/5a/5ac7160b14932f4f98e1253f3ff6eb5ac247afe4.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T