ដ្បិតអត់បានលេងជម្រើសដំបូង! តែ Ronaldo បានបង្ហោះសារដោយមោទកភាពបែបនេះ ក្រោយព័រទុយកាល់ឈ្នះយប់មិញ

//s9.kh1.co/9b/9b38ae4171dc7cc11c7ff6e6f6f424f0f5b0712e.jpg
កីទ្បា

 ០៧-ធ្នូ-២០២២ ៣ល្ងាច · មួយឆ្នាំមុន

តែ Ronaldo បានបង្ហោះសារដោយមោទកភាពបែបនេះ ក្រោយព័រទុយកាល់ឈ្នះយប់មិញ

បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបញ្ចខែល ព័រទុយកាល់ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបង្ហាញការអបអរសាទរ និងមោទកភាពចំពោះក្រុមជាខ្លាំង បន្ទាប់ពីពួកគេទទួលបានជ័យជម្នះទៅលើក្រុម ស្វ៊ីស កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/c4/c45c27ab893f940f76a5708375f0b841f077ad56.png

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២២ យប់មិញ ក្រុមជម្រើស ព័រទុយកាល់ បានទទួលជ័យជម្នះទៅលើក្រុម ស្វ៊ីស យ៉ាងចាស់ដៃក្នុងលទ្ធផល ៦ ទល់នឹង ១។

https://s9.kh1.co/__image/w=650,h=413,q=100/33/33dd6768b223a5c08768e5a7999512d241e39920.png

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ គឺប្រធានក្រុម Ronaldo មិនបានបង្ហាញខ្លួននៅក្នុងជម្រើសដំបូងនោះទេ ដោយលោក Fernando Santos ផ្តល់សេចក្តីទុកចិត្តឱ្យ Goncalo Ramos ចូលលេងជម្រើស ១១ នាក់ដំបូងជំនួសវិញ។

https://s9.kh1.co/__image/w=650,h=434,q=100/db/db2b573e316f1e2f2e3b194d3c11bde432666050.png

ទោះបីជាយ៉ាងណាក៏ដោយ, ក្រោយបញ្ចប់ការប្រកួត Ronaldo បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ព័រទុយកាល់, ជាមួយនឹងលទ្ធផលជាប្រវត្តិសាស្ត្រក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏ធំបំផុត។ ការបង្ហាញដ៏ល្អឥតខ្ចោះ ជាមួយក្រុមដែលសម្បូរទៅដោយកីឡាករមានទេពកោសល្យ និង យុវជន។ សូមអបអរទៅកាន់ក្រុមជម្រើសជាតិរបស់យើង។ ក្តីសុបិននៅតែបន្ត! ប្រឹងប្រែងដល់ទីបញ្ចប់! តោះ ព័រទុយកាល់៕

Cristiano Ronaldo

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T