តារានិករទាំងនេះ ឲ្យតែនៅជិតមនុស្ស ចេះតែមានអារម្មណ៍ភ័យ

//s9.kh1.co/5a/5ababe1b3a4eff2929453def37565449215fa644.jpeg
យុវវ័យ

 ០៧-ធ្នូ-២០២២ ៣ល្ងាច · មួយឆ្នាំមុន

ម៉េចបានជាគេថា តារានិករទាំងនេះ ចេះតែភ័យនៅពេលដែលជួបមនុស្ស? តោះមកស្វែងយល់ទាំងអស់គ្នា!

យល់ដឹង៖ មកដឹងពីអារម្មណ៍ នៅពេលដែល តារានិករទាំងនេះមានអារម្មណ៍ភ័យ ពេលដែលនៅជិតមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំនាង
រូបតំនាង

តោះមកស្វែងយល់ទាំងអស់គ្នា ៖ 

១. Aquarius ♒️ ពួកគេផ្លាត់ស្នៀតលើពាក្យរបស់ពួកគេ ហើយនិយាយឡើងវិញដដែលៗរហូត។ ពួកគេចេះតែភ័យក្នុងការគិត ខ្លាចថាអ្នកគិតអវិជ្ជមានចំពោះពួកគេ។

២. Taurus ♉️ ពួកគេតែងតែលេងជាមួយសក់របស់ពួកគេជានិច្ច។ ពួកគេញញឹមមិនឈប់ សើចនឹងរាល់រឿងកំប្លែងរបស់អ្នកទាំងអស់ ដែលអ្នកបានប្រាប់។ ភាគច្រើនពួកគេខ្លាចនៅពេល ដែលជួបមនុស្សថ្មី តែពួកគេខំប្រឹងលាក់មិនឲ្យអ្នកដឹងឡើយ។ 

៣. Pisces ♓️ ពួកគេធ្វើពុតថា មាននរណាម្នាក់កំពុងផ្ញើរសារ ឬទូរស័ព្ទមករកពួកគេ ដូច្នេះទើបពួកគេអាចគេចមិននិយាយជាមួយអ្នកបាន ហើយធ្វើដូចជាមិនបានយកចិត្តទុកដាក់ចំពោះអ្នកទេ។ ពួកគេមិនអាចទ្រាំទ្រនិយាយ ជាមួយនរណាម្នាក់យូរបានឡើយ។

៤. Capricorn ♑️ ពួកគេនិយាយត្រលប់ត្រឡិន ស្ដាប់មិនយល់ ហើយតែងស្ដាយក្រោយនូវអ្វីដែលពួកគេនិយាយជានិច្ច។ ពួកគេភ័យពេកក្នុងការនិយាយជាមួយមនុស្សថ្មី ទើបក្លាយជាបែបនេះ។

អត្ថបទដោយ ៖ Yukvey

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T