បើ​ជួប​មនុស្ស​ប្រុស​ មានចំណុចទាំងនេះ គួរថែឲ្យបានល្អ!

//s9.kh1.co/95/95eac5ddf860092121816c5d3bf97752b795a52c.jpg
យុវវ័យ

 ០៧-ធ្នូ-២០២២ ៣ល្ងាច · មួយឆ្នាំមុន

មនុស្សស្រី បើក្នុង​ជីវិត​ស្នេហានេះ បាន​ជួប​បុរស​ដែល​អាច​ធ្វើ​រឿង​ដូច​ខាង​ក្រោម​នេះ ​ឲ្យអ្នក​បាន​ជាប់​ជា​និច្ច ចូររក្សាឲ្យបានល្អផងទៅ!

យល់ដឹង៖ មនុស្ស​ភាគ​ច្រើន​ តែងតែជ្រើស​រើស​ស្នេហា​ដែលស្គាល់គ្នាឆាប់ ជាជាងជ្រើសរើសស្នេហាដែលប្រើពេលមើលចិត្តគ្នាយូរ ដោយ​សារ​តែ​មនុស្ស ​គិត​ថា​អ្នកខ្លះទោះមើលចិត្តគ្នាយូរក៏គង់តែបែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ការពិតសម្រាប់ទំនាក់ទំនងដ៏រឹងមាំមួយ មនុស្សត្រូវការរឿងស្នេហារឹងមាំ រវាងមនុស្សពីរនាក់ ដោយព្យាយាមដើម្បីសម្រេចបានការបញ្ចប់ទៅដ៏ល្អ។ ហើយក្នុងនោះ បើបានជួបមនុស្សដែលត្រូវចិត្តហើយ ជួបមនុស្សដែលល្អហើយ អ្នកក៏ត្រូវពិចារណាដោយប្រុងប្រយ័ត្ននូវចិត្តគំនិតរបស់អ្នកផងដែរ ពិសេសគឺមនុស្សស្រី។ បើក្នុង​ជីវិត​ស្នេហានេះ បាន​ជួប​បុរស​ដែល​អាច​ធ្វើ​រឿង​ដូច​ខាង​ក្រោម​នេះ ​ឲ្យអ្នក​បាន​ជាប់​ជា​និច្ច ចូររក្សាឲ្យបានល្អផងទៅ។

១.បើគាត់ការពារអ្នកពីការឈឺចាប់

តើ​បុរស​ប្រភេទ​ណា​ ដែល​សម​នឹង​នារី​ម្នាក់​ប្រគល់​ជីវិត​ឲ្យ​គាត់មើលថែ? នៅក្នុងជីវិតប្រចាំថ្ងៃ អ្វីៗមិនតែងតែដំណើរការដូចដែលយើងចង់ធ្វើនោះទេ។ មាន​រឿង​ដែល​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ខូច​ផ្លូវចិត្ត។ បុរសល្អដែលស្រលាញ់អ្នកពិតប្រាកដ នឹងការពារអ្នកពីអ្វីគ្រប់យ៉ាង។ វាក៏ជាការបង្ហាញពីសេចក្តីស្រលាញ់ដែលបុរសមានចំពោះស្ត្រីផងដែរ។ ត្រូវតែគោរពអ្នក ស្រលាញ់អ្នក មើលថែអ្នក ហើយខ្លាចអ្នកឈឺចាប់ គាត់នឹងយកចិត្តទុកដាក់ចំពោះអ្នកជានិច្ច។ ការឱបរបស់គាត់ គឺដូចជាប្រភេទនៃសភាវគតិដែលតែងតែបង្ហាញនិងចង់ឲ្យអ្នកដឹង។ អ្នក​ក៏​នឹង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ច្រើន​ដែរ​ ពេល​អ្នក​នៅ​ជាមួយ​គាត់ ហើយ​មិន​ចាំបាច់​គិត​ពីរដង​ពេល​នៅ​ជាមួយ​គ្នា​នោះ​ទេ។ បុរសម្នាក់ដែលដឹងពីរបៀបការពារអ្នក ពីគ្រោះថ្នាក់ គេសមនឹងទទួលបានការយកចិត្តទុកដាក់ និងថែរក្សាពីអ្នកដូចគ្នា។

រូបតំណាង
រូបតំណាង

២.បើបុរសនោះ តែងតែរកវិធីជួយអ្នក

នៅពេលដែលមនុស្សប្រុសម្នាក់ពិតជាស្រលាញ់នារីម្នាក់ គាត់នឹងមានទំនោរយកចិត្តទុកដាក់ជាពិសេសចំពោះនាង។ជាធម្មតាមនុស្សប្រុសជួយនរណាម្នាក់ ជាការគួរសមបែបធម្មជាតិរបស់គេ។ ប៉ុន្តែជាមួយនឹងមនុស្សដែលគាត់ស្រលាញ់ សេចក្តីសប្បុរស និងការជួយក្នុងគ្រប់អ្វីៗទាំងអស់ គឺកាន់តែទូលំទូលាយ។ ជំនួយ​នោះ​ក៏​កើត​ចេញ​ពី​ចិត្ត​ដែរ ធ្វើ​ដោយ​ប្រយ័ត្ន​ប្រយែង មិន​មែនគ្រាន់តែសម្ដែងនោះ​ទេ។ គាត់នឹងប្រយ័ត្នប្រយែងពីរបៀបជួយអ្នក ចង់ធ្វើកិច្ចការរបស់អ្នកដើម្បីមើលថែ។ ប្រសិនបើអ្នកជាអ្នកសង្កេត អ្នកក៏នឹងដឹងថាគាត់ប្រព្រឹត្តចំពោះអ្នកបានល្អជាង និងខុសពីគាត់ប្រព្រឹត្តចំពោះអ្នកដទៃ ហើយជំនួយគឺគ្មានដែនកំណត់។ វាគ្រប់គ្រាន់ក្នុងការនិយាយ ពេលខ្លះគាត់អាចធ្វើអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហារបស់អ្នក។

រូបតំណាង
រូបតំណាង

 ៣.បើគាត់គោរពអ្នកគ្រប់មធ្យោបាយ

បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ នឹង​គោរព​អ្នក​តាំង​ពី​រឿង​តូចតាច​បំផុតឡើង។ វាអាចត្រូវបានចាក់ឫសនៅក្នុងអារម្មណ៍របស់អ្នក តាំងពីរបៀបរស់នៅរបស់អ្នក ទស្សនៈរបស់អ្នកជាដើម។ អ្វីក៏ដោយដែលគាត់គោរព ហើយការយោគយល់នោះ ធ្វើឲ្យអ្នកមានផាសុកភាពបំផុត។ គាត់ប្រហែលជាចូលចិត្តរៀនអំពីចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នក។ ការគោរពដោយមនោសញ្ចេតនា ទង្វើនេះបង្ហាញពីសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះអ្នក។ ក្នុង​ជីវិត ​មាន​មនុស្ស​ស្រី​ជា​ច្រើន​ដែល​ធ្លាក់​ក្នុង​ទំនាក់​ទំនង​ ដែល​គេ​គិត​ថា​ស៊ី​ជម្រៅ​សម​នឹង​ការ​ឲ្យ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ពួកគេមានអារម្មណ៍ថា អន់ចិត្ត ដកដង្ហើមមិនចេញ ដោយសារតែភាគីម្ខាងទៀតមិនគោរពរបៀបរស់នៅ ចំណូលចិត្ត ឬគំនិតរបស់ពួកគេ។ ទំនាក់ទំនង​បែប​នេះ មិន​ថា​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា​ទេ ទី​បំផុត​វា​មិន​អាចទៅ​ណា​ឆ្ងាយជាមួយគ្នាបាន​ឡើយ ទោះបីជាអ្នកព្យាយាមនៅជាមួយគាត់ក៏ដោយ ក៏អ្នកនឹងមិនសប្បាយចិត្តដែរ។

យ៉ាងណាមិញ កំឡុងពេលធ្វើដំណើរក្នុងជីវិតយុវវ័យរបស់អ្នក អ្នកប្រហែលជាបានជួបបុរសជាច្រើនដែលប្រព្រឹត្តចំពោះអ្នកយ៉ាងល្អ។ ទោះជាយ៉ាងណាក្ដី ចូរប្រយ័ត្នពេលសម្រេចចិត្តនៅជាមួយនរណាម្នាក់ ព្រោះពេលខ្លះអារម្មណ៍បណ្តោះអាសន្នមិនអាចគ្របដណ្តប់ទំនាក់ទំនងទាំងមូលបានទេ។ សូមក្រឡេកមើលឲ្យជិត ហើយមើលថាតើគាត់ការពារអ្នក ចង់ជួយអ្នក និងគោរពអ្នកដែរឬទេ? ប្រសិនបើអ្នកមានចំណុចទាំងនេះហើយ សូមអបអរសាទរ អ្នកមានមិត្តប្រុសដ៏អស្ចារ្យ!

ប្រភព៖ sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T