អុញនោះ! មិនឃើញមានវត្តមានតារាឆ្នើមបារាំងរូបនេះ ហ្វឹកហាត់ជុំជាមួយក្រុមទេ មុនប៉ះ អង់គ្លេស

//s9.kh1.co/5a/5a9b68b084c99b89c98864393ae81c9e71d45379.jpg
កីទ្បា

 ០៧-ធ្នូ-២០២២ ២ល្ងាច · មួយឆ្នាំមុន

មិនឃើញមានវត្តមានតារាឆ្នើមបារាំងរូបនេះ ហាត់ជុំជាមួយក្រុមទេ មុនប៉ះ អង់គ្លេស

បារាំង៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe ពុំមានវត្តមានហ្វឹកហាត់ជុំគ្នាជាមួយមិត្តរួមក្រុមឡើយ កាលពីម្សិលមិញ ដែលកើតចេញជាចម្ងល់មួយដ៏ធំសម្រាប់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Kylian Mbappe
   កីឡាករ Kylian Mbappe

ជាការពិតណាស់ បារាំង នឹងមានភារកិច្ចដ៏សំខាន់បំផុតនៅថ្ងៃសៅរ៍នេះ ដោយ ពួកគេនឹងត្រូវលេងទល់នឹងក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ខណៈ Mbappe ជា កីឡាករមួយរូបដែលក្រុមមាន់គកមិនអាចខ្វះបាន បន្ទាប់ពីឆ្លងកាត់ការប្រកួត៤លើកកន្លងទៅ គេរកបានរហូតដល់ទៅ៥គ្រាប់ម្នាក់ឯង។

យ៉ាងណាក្តី កាលពីម្សិលមិញនេះ យើងពុំឃើញមានវត្តមានរបស់កីឡាករវ័យ២៣ឆ្នាំខាងលើ ហ្វឹកហាត់ជាមួយក្រុមឡើយ ហើយ បើយោងទៅតាមការចុះផ្សាយរបស់កាសែត L'Equipe បានលើកឡើងថា រូបគេចំណាយពេលពេញមួយថ្ងៃនៅបន្ទប់សម្រាកព្យាបាលរបួសផងដែរ៕

https://s9.kh1.co/__image/w=650,h=481,q=100/7b/7b01a0dcfa5a664b45204b460613dc7b90e38905.jpg

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T