រថយន្ត Apple Car អាចនឹងមានតម្លៃក្រោម 10ម៉ឺនដុល្លារ ចេញលក់នៅឆ្នាំ2026

//s9.kh1.co/55/55c0ce9ed97ad23818d8dffb5588c015ce11e043.jpg
បច្ចេកវិទ្យា

 ០៧-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

Apple មិនទាន់បានបញ្ចប់ការរចនាសម្រាប់ Apple Car នៅឡើយទេ ប៉ុន្តែគ្រោងកំណត់ការរចនានៅត្រឹមឆ្នាំ2023 ហើយបញ្ជីនៃមុខងាររួចរាល់នៅឆ្នាំ2024។

បរទេស៖ សារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមហ៊ុន Apple មានបំណងដាក់លក់រថយន្ត តម្រង់ទៅលើអ្នកប្រើប្រាស់ប្រេន Apple នៅក្នុងឆ្នាំ2026 ហើយគោលដៅរបស់ខ្លួនគឺថា ដាក់ឲ្យចំតម្លៃក្រោម $100,000 ដើម្បីធ្វើឲ្យរថយន្តនេះ ទាក់ទាញអតិថិជនកាន់តែច្រើន។ ដើមឡើយ Apple គ្រោងនឹងរចនារថយន្តដែលមើលទៅស្រដៀងនឹងរថយន្ត Lifestyle Vehicle របស់ក្រុមហ៊ុន Canoo ដែលអ្នកដំណើរអាចអង្គុយឈមមុខគ្នា ដោយមិនមានដៃចង្កូត ឬឈ្នាន់ ប៉ុន្តែគម្រោងនេះត្រូវបានដកថយមកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ រថយន្តនេះនឹងមានការរចនាបែបសាមញ្ញជាង ដោយមានកៅអីអ្នកបើកបរ, ដៃចង្កូត, និងឈ្នាន់ ហើយការបើកបរដោយស្វ័យប្រវត្តិពេញលេញទាំងស្រុងនឹងមិនមាននោះទេ ប៉ុន្តែរថយន្តអាចនឹងបើកបរដោយខ្លួនឯង នៅលើផ្លូវហាយវេ។ ផែនការដើមគឺដាក់តម្លៃរថយន្ត Apple Car លើសពី $120,000 ប៉ុន្តែ Apple ឥឡូវនេះកំពុងរៀបចំផែនការសម្រាប់តម្លៃទាបជាងនេះ ដែលទំនងជាដោយសារតែមុខងារបើកបរស្វ័យប្រវត្តិ ដែលមានការរឹតត្បិតជាងមុន ដែលនឹងមាននៅក្នុងកំណែដំបូងនៃរថយន្ត។

Apple មិនទាន់បានបញ្ចប់ការរចនាសម្រាប់ Apple Car នៅឡើយទេ ប៉ុន្តែគ្រោងកំណត់ការរចនានៅត្រឹមឆ្នាំ2023 ហើយបញ្ជីនៃមុខងាររួចរាល់នៅឆ្នាំ2024។ ការធ្វើតេស្ដនឹងចាប់ផ្ដើមនៅឆ្នាំ2025 មុនពេលការចេញលក់ដែលបានគ្រោងទុកនៅឆ្នាំ2026៕

ដើមឡើយ Apple ចង់ដាក់ការរចនាក្នុងរថយន្តបែបនេះ
ដើមឡើយ Apple ចង់ដាក់ការរចនាក្នុងរថយន្តបែបនេះ

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T