គេលេងល្អណាស់! ជើងចាស់ Ian Wright និង Nigel De Jong សរសើរកីឡាករព័រទុយកាល់ម្នាក់នេះ មិនដាច់ពីមាត់ ក្រោយយកឈ្នះ ស្វីស ៦-១

//s9.kh1.co/ba/bac2219dcd47bfd5e376b923450551041f3d8480.jpg
កីទ្បា

 ០៧-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ជើងចាស់ Ian Wright និង Nigel De Jong សរសើរកីឡាករព័រទុយកាល់ម្នាក់នេះ មិនដាច់ពីមាត់ ក្រោយយកឈ្នះ ស្វីស ៦-១

កាតា៖ ជើងចាស់ Ian Wright និង Nigel De Jong បានធ្វើការសរសើរកីឡាករ Goncalo Ramos មិនដាច់ពីមាត់ បន្ទាប់ពីរូបគេរកបាន៣គ្រាប់ ក្នុងជំនួបព័រទុយកាល់ យកឈ្នះ ស្វីស ៦-១ កាលពីទាបភ្លឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Ramos ត្រូវបានលោកគ្រូ Santos ជ្រើសរើសឲ្យចូលលេងជម្រើស១១នាក់ដំបូង ជំនួសខ្សែប្រយុទ្ធ Cristiano Ronaldo ។

https://s9.kh1.co/__image/w=650,h=366,q=100/ae/ae3dd535a9053a7a9613979a34df133bc1844799.png

ជាមួយគ្នានេះ Ramos មិនបានធ្វើឲ្យលោកគ្រូ Santos ខកបំណងនោះទេ ដោយរូបគេ អាចរកបាន Hat-trick ថែមទាំងបញ្ជូនបាន១គ្រាប់ទៀត ក្នុងជំនួបប៉ះ ស្វីស ដែលទម្រង់លេងដ៏ល្អនេះ ពិតជាធ្វើឲ្យលោក Ian Wright និង Nigel De Jong ភ្ញាក់ផ្អើល។

https://s9.kh1.co/__image/w=650,h=372,q=100/79/794d32cf34114553baa94fdcb3fa6af83005c2f6.png

លោក Wright បាននិយាយថា៖

វាគួរឱ្យចាប់អារម្មណ៍ណាស់ គាត់លេងបានល្អណាស់ ស៊ុតបញ្ចូលទីបាន Hat trick និងលេងជួរមុខត្រូវតែម្ដង។ គាត់ដឹកបាល់ឡើងបានល្អណាស់ ប៉ុន្តែគ្រាប់បាល់ដំបូង បានធ្វើឲ្យគាត់ភាំង ព្រោះបាល់នោះចូល ដូចគាត់មិនមានបំណងក្នុងការស៊ុតបញ្ចូលទីទេ ។

 Ian Wright
https://s9.kh1.co/__image/w=650,h=366,q=100/44/44ca6b568223d0d676bc7b69015cb15c5983433e.png

ខណៈលោក Nigel De Jong បានបន្ថែមពីលោក Wright ថា៖

មាន​សម្ពាធ​ជា​ច្រើន​លើ​ស្មា​របស់​គាត់​ដែល​ចូល​មក​ជំនួស​Cristiano Ronaldo ប៉ុន្តែ​ឥឡូវ​វា​បាត់​ទៅ​ហើយ។អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​គាត់ គាត់​អាចស៊ុតជើងទាំងសងខាង។ គាត់​អាច​លេង​ឆ្វេងក៏បាន និង​ស្ដាំក៏បាន។ គាត់ ទប់បាល់​ជើង​ស្ដាំ​ ហើយបញ្ចប់ទី​ដោយជើង​ឆ្វេង។

លោក Nigel De Jong
https://s9.kh1.co/__image/w=650,h=366,q=100/f5/f5f80342a34689f1b4c2c03408e175c89abaaa51.png
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T