ក្រុមហ៊ុន Smart Axiata ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្មវិធី Campus. by Wonderpass

//s9.kh1.co/b0/b0ac992756648d8b3855020e9a1277720ab54464.jpg
សង្គម

 ០៧-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ក្រុមហ៊ុន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីក្លាយជាដៃគូទូរគមនាគមន៍ផ្តាច់មុខរបស់កម្មវិធី Campus. ដែលជាកម្មវិធីទូរស័ព្ទសម្រាប់និស្សិត និងសាកលវិទ្យាល័យនានា។

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីក្លាយជាដៃគូទូរគមនាគមន៍ផ្តាច់មុខរបស់កម្មវិធី Campus. ដែលជាកម្មវិធីទូរស័ព្ទសម្រាប់និស្សិត និងសាកលវិទ្យាល័យនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធី Campus. គឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Wonderpass Technology ដែលផ្តល់ជូននូវបច្ចេកវិទ្យាសំបុត្រអេឡិកត្រូនិក និងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីផ្តល់ឲ្យយុវជន​កម្ពុជា​នូវបទពិសោធន៍ថ្មី និងចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនដែលមាននៅជុំវិញខ្លួន។

ជំហានដំបូងនៃកិច្ចសហការមួយនេះ នឹងផ្តោតសំខាន់ទៅលើនិស្សិតចំនួន 25,000 នាក់ ដែលបានចូលរួមជាមួយនឹងកម្មវិធី Campus. by Wonderpass រួចជាស្រេច ដោយមានផ្តោតសំខាន់ទៅលើការលើកកម្ពស់អំពីរបៀបរស់នៅបែបឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការរៀបចំជិវិតក្រោយពេលបញ្ចប់ការសិក្សា។

https://s9.kh1.co/__image/w=650,h=488,q=100/4e/4e5e241b66d8bffe033047d7eda271c4d0e81b67.jpg

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីក្តីសោមនស្ស ចំពោះកិច្ចសហការមួយនេះ។

«ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែស្វែងរកឱកាស និងដៃគូថ្មីៗ ដើម្បីផ្តល់ជូនអតិថិជននូវភាពច្នៃប្រឌិត សម្រាប់ជិវិតរស់នៅរបស់ពួកគាត់។ យើងជឿជាក់ថា ភាពជាដៃគូមួយនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនវ័យក្មេងរបស់យើងពីសំណាក់ក្រុមហ៊ុនទាំងពីរ ដែលមានគោលដៅក្នុងការពង្រឹងគុណភាពការរស់នៅបែបឌីជីថល។»

លោក Frederic H. Proulx នាយកក្រុមហ៊ុន Wonderpass Technology និងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មកាណាដា (Canadian Chamber of Commerce) បានមានប្រសាសន៍ថា៖

«ខ្ញុំចាត់ទុកភាពជាដៃគូនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់នៃទំនាក់ទំនងយូរអង្វែងរវាងក្រុមហ៊ុនពីរ ដែលមានបេសកកម្មដូចគ្នាក្នុងការធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ តាមរយៈការធ្វើការជាមួយគ្នា យើងនឹងផ្លាស់ប្តូររបៀបរស់នៅបែបឌីជីថលរបស់និស្សិតកម្ពុជានៅទូទាំងប្រទេស»។

https://s9.kh1.co/__image/w=650,h=488,q=100/5c/5cd89bcdd665512bd2df5745309d2a7b9f2d5c63.jpg

កិច្ចសហការមួយនេះ បានពាំនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។
ស្តង់របស់ក្រុមហ៊ុន Smart Axiata នឹងមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ ដោយជាដំបូងនឹងមានបុគ្គលិកសំរាប់សេវាកម្មនានា ហើយនិងមានគម្រោងបំពាក់នូវប្រព័ន្ធម៉ាស៊ីនឆ្លាតវៃសំរាប់អតិថិជនប្រើប្រាស់ ដោយខ្លួនឯងបាន។ សំរាប់និស្សិតដែលកំពុងប្រើប្រាស់សេវាកម្ម Smart នឹងទទួលបាននូវការផ្តល់ជូនផ្សេងៗ រួមមាន កញ្ចប់ស្មាតអ៊ែតហូម (Smart@Home) ពិសេសការបញ្ចុះតម្លៃលើសំបុត្រកុន ឧបករណ៍ទំនើប និងគ្រឿងបន្លាស់ផ្សេងៗនៅ Smart Shops និងអត្ថប្រយោជន៍ផ្សេងទៀត នៅក្នុងជំហានបន្ទាប់នៃកិច្ចសហការមួយនេះ។ សំរាប់និស្សិត ដែលមានបំណងចង់ផ្លាស់ប្តូរទៅប្រើប្រាស់សេវាកម្ម Smart ក៏នឹងទទួលបានស៊ីមកាតមួយដោយឥតគិតថ្លៃមួយផងដែរបន្ថែមលើអត្ថប្រយោជន៍ដែលមាន។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងការលើកកម្ពស់់ការរស់នៅបែបឌីជីថល Smart Axiata តែងតែផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរទៅកាន់ឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងទស្សនវិស័យក្នុងការក្លាយខ្លួនជាជ័យលាភីឌីជីថលរបស់កម្ពុជា ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំក្នុងការកែលម្អដំណើរការឌីជីថល ដើម្បីទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ច និងប្រសិទ្ធភាពកាន់តែល្អជាងមុន សម្រាប់អតិថិជននៅកម្ពុជាទាំងអស់៕

https://s9.kh1.co/__image/w=650,h=366,q=100/c2/c28bebed9874b2013f1c7dfdd61539ee403ba19f.jpg

សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពី Smart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសបុកជាផ្លូវការ https://www.facebook.com/SmartAxiata

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T