ត្រូវប៉ាន់ហើយសម្រាប់អ្នកចូលចិត្តច្រៀង ពេលនេះ Apple ប្រកាសពីមុខងារច្រៀងខារ៉ាអូខេ

//s9.kh1.co/c9/c9009cd38440c4e26eaea87b9e6e5da0d8d200a3.jpg
បច្ចេកវិទ្យា

 ០៧-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

Apple Music Sing នឹងមាននៅលើ iPhone, iPad, និង Apple TV 4K ថ្មី ហើយនឹងមានសម្រាប់អតិថិជន Apple Music ទូទាំងពិភពលោក

បរទេស៖ ពេលនេះ Apple បានប្រកាសពីមុខងារ Apple Music Sing នៅក្នុងកម្មវិធី Apple Music ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ច្រៀងបទចម្រៀងដែលពួកគេចូលចិត្ត ជាមួយនឹងអ្នកចម្រៀង ដែលអាចលៃតម្រូវបាន និងច្រើនផ្សេងទៀត។ Apple Music Sing នឹងប្រើប្រាស់ទំនុកច្រៀងជាក់ស្ដែងពី Apple Music ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ច្រៀងបទសំណព្វចិត្ត ដោយប្រើប្រាស់វ័រលៃតម្រូវ, និង​ច្រៀងសាសងគ្នាជាមួយនឹងអ្នកច្រៀងផ្សេងទៀត។ Apple Music Sing រួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

· លៃតម្រូវការច្រៀង៖ អ្នកប្រើប្រាស់អាចគ្រប់គ្រងលើកម្រិតអ្នកច្រៀងរបស់បទមួយ។ ​ពួកគេអាចច្រៀងជាមួយតារាចម្រៀងដើម, ដឹកនាំ, ឬ mix ជាមួយនឹងបទចម្រៀងរាប់លានបទនៅក្នុងកាតាឡុក Apple Music។

· ទំនុកច្រៀងជាក់ស្ដែង៖ អ្នកប្រើប្រាស់អាចច្រៀងបទសំណព្វចិត្ត ជាមួយនឹងទំនុកច្រៀងបង្ហាញ។

· អ្នកចម្រៀងផ្ទៃខាងក្រោយ៖ ជួរដែលច្រៀងក្នុងពេលដំណាលគ្នា អាចលោតដោយឡែកពីអ្នកចម្រៀងគោល ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលធ្វើតាម។

· ច្រៀងជុំគ្នា៖ អ្នកច្រៀងជាច្រើនបង្ហាញនៅផ្នែកម្ខាងនៃអេក្រង់ ដើម្បីច្រៀងជុំគ្នា។

Apple Music Sing នឹងមាននៅលើ iPhone, iPad, និង Apple TV 4K ថ្មី ហើយនឹងមានសម្រាប់អតិថិជន Apple Music ទូទាំងពិភពលោក នៅចុងខែនេះ ដោយមិនគិតថ្លៃបន្ថែម៕

មុខងារច្រៀងខារ៉ាអូខេរបស់ Apple
មុខងារច្រៀងខារ៉ាអូខេរបស់ Apple

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T