មនុស្ស៣នាក់នេះ ធ្វើឱ្យជីវិតប្តីប្រពន្ធអ្នកបែកបាក់គ្នាបាន

//s9.kh1.co/68/682e673ca808e7220168fab6f11cdd594247a57d.jpg
ប្រលោមលោក & អប់រំ

 ១៩-មេសា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មនុស្សទាំង៣នាក់នេះ នឹងធ្វើឱ្យជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរឆាប់បែកបាក់គ្នា អញ្ចឹងហើយកុំទាញមនុស្សទាំងនេះចូលក្នុងបញ្ហារវាងប្តីប្រពន្ធ។

យល់ដឹង៖ វាមិនមែនជារឿងដែលងាយស្រួលឡើយ សម្រាប់មនុស្សពីរនាក់ទម្រាំតែអាចក្លាយជាប្តីប្រពន្ធនឹងគ្នា វាមានរឿងរ៉ាវ និងឱបសគ្គជាច្រើនដែលធ្វើឱ្យចំណងស្នេហាកាន់តែរឹងមាំ តែអ្វីដែលអាចធ្វើឱ្យជីវិតប្តីប្រពន្ធបែកបាក់គ្នាបាន ពេលខ្លះគឺដោយសារតែមនុស្សជុំវិញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អញ្ចឹងហើយ ប្តីប្រពន្ធគ្រប់រូបត្រូវដឹងថាមនុស្សមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺជាមនុស្សដែលអាចបំបែកបំបាក់ជីវិតប្តីប្រពន្ធអ្នកទាំងពីរបានដោយងាយបំផុត ប្រសិនបើអ្នកទាំងពីរយកមនុស្សទាំងនោះចូលក្នុងទំនាក់ទំនងប្តីប្រពន្ធ។

មនុស្ស៣នាក់នេះ ធ្វើឱ្យជីវិតប្តីប្រពន្ធអ្នកបែកបាក់គ្នាបាន៖

១. សាច់ញាតិទាំងសងខាង

រូបតំណាង
រូបតំណាង

ជីវិតប្តីប្រពន្ធ មិនថាមានបញ្ហាអ្វីកើតឡើងទេ គឺមានតែមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នាប៉ុណ្ណោះ ដែលដឹងច្បាស់ តែបើប្តីប្រពន្ធទាញសាច់ញាតិទាំងសងខាង ចូលទៅក្នុងបញ្ហាដែលកើតមានក្នុងជីវិតគូ មិនយូរមិនឆាប់ ជីវិតប្តីប្រពន្ធនឹងត្រូវបែកបាក់គ្នា ព្រោះសាច់ញាតិគ្រួសារទាំងសងខាង គឺមិនបានដឹងរឿងច្បាស់ដូចដែលប្តីប្រពន្ធអ្នកនោះទេ ហើយក៏ត្រូវចាំដែរថា មិនមែនសាច់ញាតិទាំងអស់ សុទ្ធតែចង់ឃើញអ្នកមានក្តីសុខនោះទេ។

២. មិត្តភក្តិ

រូបតំណាង
រូបតំណាង

រៀបការមានប្តី មានប្រពន្ធហើយ នៅបន្តរាប់អានមិត្តភក្តិទៀត វាមិនខុសឡើយ ព្រោះវាជាសិទ្ធរៀងៗខ្លួន តែក៏មិនគួរចាយពេលនៅជាមួយមិត្តភក្តិគ្រប់ពេល ដូចកាលដែលនៅលីវនោះទេ លើសពីនេះ បើរាប់អានប៉ះចំមិត្តភក្តិមិនល្អ គឺច្បាស់ជានាំដើរទៅរកផ្លូវខុស ដូច្នេះរាប់អានមនុស្សក៏គួរតែមើល ព្រោះមិត្តភក្តិក៏អាចជាមនុស្សម្នាក់ ដែលធ្វើឱ្យជីវិតប្តីប្រពន្ធអ្នកបែកបាក់គ្នាបានដែរ។

៣. ជនទីបី

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ មិនថាមានបញ្ហាអ្វីកើតឡើងធំខ្លាំងប៉ុណ្ណាទេ គឺនៅតែអាចឆ្លងកាត់ជាមួយគ្នាបានដោយជោគជ័យ តែបើទំនាក់ទំនងប្តីប្រពន្ធស្រាប់តែលេចចេញជនទីបីឡើងមក ជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរនឹងបែកបាក់គ្នា ដោយគ្មានអ្វីអាចមកផ្សះផ្សារឱ្យដូចដើមវិញបានឡើយ អញ្ចឹងហើយ បើមិនចង់បែកបាក់គ្នា​ កុំមានជនទីបី៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T