សូម្បីបារាំងក៏មិនមែនជាដៃគូដែរ! Ferdinand ថាមានតែក្រុមមួយនេះប៉ុណ្ណោះ ដែលអាចបញ្ឈប់អង់គ្លេសនៅ WC បាន

//s9.kh1.co/7f/7f27ab563f158038cc166c8321db0376d290f1ed.jpg
កីទ្បា

 ០៦-ធ្នូ-២០២២ ៣ល្ងាច · មួយឆ្នាំមុន

Ferdinand ថាមានតែក្រុមមួយនេះប៉ុណ្ណោះ ដែលអាចបញ្ឈប់អង់គ្លេសនៅ WC បាន

បរទេស៖ ជើងចាស់ Rio Ferdinand បានមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar ២០២២ នេះ មានតែក្រុមជម្រើសជាតិ ប្រេស៊ីលមួយប៉ុណ្ណោះ ដែលអាចបញ្ឈប់ក្រុមតោកំណាចអង់គ្លេសបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ ប្រេស៊ីល
ក្រុមជម្រើសជាតិ ប្រេស៊ីល

ជាការពិតណាស់ អង់គ្លេស កំពុងតែធ្វើបានល្អមែនទែននៅ World Cup ២០២២ នេះ, ខណៈបច្ចុប្បន្នពួកគេក៏ទទួលបានកៅអីឡើងមកកាន់វគ្គ ៨ ក្រុមចុងក្រោយផងដែរ ដោយត្រូវជួបជាមួយក្រុមមាន់គកបារាំង នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីយកឈ្នះក្រុម សេណេហ្គាល់ ក្នុងលទ្ធផល ៣-០ នៅវគ្គ ១៦ ក្រុមចុងក្រោយ។

Kylian Mbappe និង Harry Kane
Kylian Mbappe និង Harry Kane

ជាមួយគ្នានេះ លោក Ferdinand ហាក់មានក្តីរំពឹងខ្ពស់ចំពោះក្រុម អង់គ្លេស មែនទែន ហើយលោកជឿជាក់ថា ក្រុមរបស់លោក Gareth Southgate នឹងអាចឆ្លងផុតទៅដល់វគ្គផ្តាច់ព្រ័ត្រពាន WC ឆ្នាំនេះ, ក្នុងនោះលោកជឿជាក់ថា មានតែក្រុមប្រេស៊ីលមួយគត់ដែលអាចបញ្ឈប់ក្រុមតោកំណាចទាំង ៣ បាន។

ជើងចាស់ Rio Ferdinand
ជើងចាស់ Rio Ferdinand

លោក Ferdinand បានមានប្រសាសន៍នៅលើ FIVE YouTube Channel យ៉ាងដូច្នេះថា៖

អង់គ្លេស គឺជាក្រុមដ៏ល្អបំផុតមួយ, ១០០ ភាគរយ។ ខ្ញុំគិតថា អង់គ្លេស នឹងអាចឈ្នះ World Cup។ មានតែក្រុមមួយគត់ ដែលខ្ញុំគិតថានឹងអាចបញ្ឈប់ អង់គ្លេសបាននោះគឺ ប្រេស៊ីល។ ពួកគេមានបុគ្គលិកលក្ខណៈ និងកីឡាករគ្រប់គ្រាន់ដើម្បីធ្វើរឿងនោះ។ ពួកគេមានកីឡាករដែលលេងនៅអឺរ៉ុបខ្លាំងៗជាច្រើន៕

ជើងចាស់ Rio Ferdinand

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T