មិនទាន់អស់ទេ! តារាឆ្នើមបឹងកេត ម្នាក់ទៀត កំពុងមានទំនាក់ទំនងក្នុងការផ្លាស់មកកាន់ស្វាយរៀង

//s9.kh1.co/d0/d054ecc7cd73b1fce2a9cbd67a5d31f289a842d9.jpg
កីទ្បា

 ០៦-ធ្នូ-២០២២ ២ល្ងាច · មួយឆ្នាំមុន

តារាឆ្នើមបឹងកេត ម្នាក់ទៀត កំពុងមានទំនាក់ទំនងក្នុងការផ្លាស់មកកាន់ស្វាយរៀង

កម្ពុជា​៖ ខ្សែការពារស្លាបឆ្វេងក្លិប បឹងកេត កីឡាករ សេត រ៉ហ្សីប ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងក្នុងការផ្លាស់មកកាន់ក្លិប ព្រះខ័នរាជស្វាយរៀង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ សេត រ៉ហ្សីប
  កីឡាករ សេត រ៉ហ្សីប

ជាការពិតណាស់ រ៉ហ្សីប បានចូលរួមជាមួយក្លិបបឹងកេត តាំងពីឆ្នាំ២០១៦ មកម្លេះ និង ធ្លាប់បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់លីគកំពូលកម្ពុជាម្តង និង ពានរង្វាន់ ហ៊ុនសែនខាប់ម្តងផងដែរ ខណៈ បច្ចុប្បន្នរូបគេនៅសេសសល់កិច្ចសន្យារយៈពេលមួយឆ្នាំទៀតជាមួយក្រុមនាគខៀវ។

យ៉ាងណាក៏ដោយ វាអាចជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកគាំទ្របឹងកេត ដែលអាចនឹងបាត់បង់ រ៉ហ្សីប នាបំណាច់ឆ្នាំ២០២២ នេះ បន្ទាប់ពីរូបគេកំពុងតែមានទំនាក់ទំនងយ៉ាងខ្លាំងខ្លាក្នុងការផ្លាស់មកកាន់ ស្វាយរៀង សម្រាប់ការប្រកួតប្រជែងនារដូវកាលក្រោយ៕

  កីឡាករ សេត រ៉ហ្សីប
  កីឡាករ សេត រ៉ហ្សីប
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T