មានចឹងទៀត! លោកគ្រូ Pochettino ថា លោក ស្អ»_ប់ តារាឆ្នើមម្នាក់នេះណាស់ ដោយសារគេលេងល្អពេក

//s9.kh1.co/a2/a2451282f84c0198829ce07c251a0c36ea4233c0.jpg
កីទ្បា

 ០៦-ធ្នូ-២០២២ ១១ព្រឹក · មួយឆ្នាំមុន

លោកគ្រូ Pochettino ថា លោក ស្អ»_ប់ តារាឆ្នើមម្នាក់នេះណាស់ ដោយសារគេលេងល្អពេក

បរទេស៖ អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានលើកឡើងថា លោកមិនដែលចូលចិត្តខ្សែប្រយុទ្ធ  Olivier Giroud ដោយសារតែសមត្ថភាពរបស់គេ តែងតែជាឧបសគ្គដល់ក្រុមលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/7f/7f4fa5267d75b5cb863579931ffc68d52cdab15b.jpg

Giroud បច្ចុប្បន្ន ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបារាំង ហើយកាលពីអតីតកាល ខ្សែប្រយុទ្ធកណ្ដាលរូបនេះ ជាអតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal និង​ Chelsea ដែលក្រុមទាំងពីរជាក្រុមគូប្រជែងរួមទីក្រុង របស់​ Spurs ។

https://s9.kh1.co/__image/w=650,h=577,q=100/ca/ca412b421546e8919b85963376002d06fe2fbaf4.jpg

ហើយកាលពីលោក Pochettino នៅដឹកនាំ Spurs លោក ថា Giroud តែងជាកីឡាករ ដែលធ្វើឲ្យលោកឈឺក្បាល ក្នុងការទប់ទល់។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានថ្លែងយ៉ាងដូច្នេះថា៖

ខ្ញុំតែងតែស្អប់ Giroud កាលពីអតីតកាល ដោយសារតែ Arsenal និង Chelsea។ គាត់​ជា​កីឡាករ​ដែល​អ្នក​ជួប ហើយ​អ្នក​ដឹង​ថា​ គាត់មាន​សមត្ថភាព​គ្រប់​យ៉ាង។ វាសម្បើមណាស់។ គាត់ជាកីឡាករ ដែលខ្សែការពារមិនចូលចិត្ត ព្រោះវាជាអ្នកពិឃាត នៅខាងក្នុងប្រអប់វាពិបាកបិទគាត់ណាស់ ព្រោះគាត់ធំ និងវៃឆ្លាត។

Mauricio Pochettino
https://s9.kh1.co/__image/w=650,h=428,q=100/f9/f93d20abf8b24cd0ee82c7227bb2867d3c4569b9.jpg
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T