មនុស្សស្រីអស់តម្លៃបំផុត នៅពេលធ្វើរឿងទាំងនេះ

//s9.kh1.co/47/47c5245349f3ee6284b27680e87b280b3f6dfbc2.jpg
ប្រលោមលោក & អប់រំ

 ១៩-មេសា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ជាការពិត មនុស្សស្រីដែលអស់តម្លៃបំផុតនៅក្នុងក្រសែភ្នែកមនុស្សប្រុស គឺជាមនុស្សស្រីដែលចូលចិត្តធ្វើរឿងទាំងអស់នេះដើម្បីស្នេហា។

យល់ដឹង៖ មនុស្សស្រីគ្រប់រូបសុទ្ធតែមានតម្លៃ និងសេចក្តីថ្លៃថ្នូរ ណាស់តែមនុស្សស្រីមួយចំនួនតែប៉ុណ្ណោះ ដែលមិនចេះថែរក្សាតម្លៃខ្លួនឯង និងធ្វើខ្លួនឯងឱ្យកាន់តែមានតម្លៃ ព្រោះតែក្តីស្រលាញ់ ក៏សុខចិត្តបន្ទាបតម្លៃខ្លួនឯង ទើបមនុស្សស្រីត្រូវអស់តម្លៃបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់មនុស្សស្រីគ្រប់រូបត្រូវចេះភ្ញាក់រលឹកថា ទោះអ្នកស្រលាញ់គេខ្លាំងយ៉ាងណាក៏ដោយ អ្នកក៏មិនគួរធ្វើខ្លួនឱ្យអស់តម្លៃដោយសារតែអ្នកណាម្នាក់នោះទេ ហើយក៏មិនគួរធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដែរ ព្រោះរឿងទាំងនេះ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សស្រីដែលអស់តម្លៃបំផុត។

មនុស្សស្រីអស់តម្លៃបំផុត នៅពេលធ្វើរឿងទាំងនេះ៖

១. នៅស្រលាញ់ទាំងដឹងថាគេមិនស្រលាញ់

រូបតំណាង
រូបតំណាង

មនុស្សស្រីនឹងក្លាយជាមនុស្សអស់តម្លៃបំផុត នៅពេលដែលប្រឹងព្យាយាមធ្វើសព្វគ្រប់បែបយ៉ាង ដើម្បីឱ្យអ្នកណាម្នាក់មកស្រលាញ់ខ្លួន ទាំងដែលដឹងថាគេមិនបានស្រលាញ់ខ្លួនទាល់តែសោះនោះ ព្រោះមនុស្សដែលគេស្រលាញ់អ្នក ទោះអ្នកមិនធ្វើអ្វីក៏គេស្រលាញ់អ្នកដែរ តែបើអ្នកនៅតែព្យាយាមទាំងដឹងថាគេមិនស្រលាញ់ អ្នកមានតែធ្វើឱ្យខ្លួនឯងក្លាយទៅជាមនុស្សស្រីម្នាក់ ដែលអស់តម្លៃនៅក្នុងក្រសែភ្នែករបស់គេទេ។

២. ធ្វើខ្លួនរស់ខ្វះគេមិនបាន

រូបតំណាង
រូបតំណាង

វាជារឿងពិតដែលមនុស្សស្រីគ្រប់រូបត្រូវចេះភ្ញាក់រលឹក ប្រសិនបើអ្នកកាន់តែធ្វើខ្លួនរស់ខ្វះគេមិនបាន គេរឹតតែមិនខ្វល់ជាមួយអ្នក ហើយអ្នកក៏ត្រូវអស់តម្លៃដោយសារតែក្តីស្រលាញ់ដ៏លើសលប់របស់អ្នកផងដែរ ដូច្នេះហើយ បើមិនចង់អស់តម្លៃទេ អ្នកត្រូវធ្វើជាមនុស្សស្រីម្នាក់ ដែលគេរស់ខ្វះអ្នកមិនបាន​ មិនមែនអ្នករស់ខ្វះគេមិនបាននោះទេ។

៣. លះបង់ខ្លាំងពេក

រូបតំណាង
រូបតំណាង

ស្រលាញ់ត្រូវលះបង់ក៏ពិតមែន តែមិនមែនលះបង់គ្រប់យ៉ាងរហូតធ្វើឱ្យខ្លួនឯង ក្លាយទៅជាមនុស្សស្រីម្នាក់អស់តម្លៃដោយសារតែស្នេហានោះទេ ហើយមុននឹងលះបង់ក៏ត្រូវមើលមនុស្សផងដែរ ថាគេស័ក្កសមនឹងទទួលបានការលះបង់របស់អ្នកដែរឬក៏អត់ ព្រោះបើលះបង់ខុសមនុស្ស អ្នកក៏ងាយនឹងអស់តម្លៃបំផុតផងដែរ។

៤. រស់នៅពឹងផ្អែកលើគេ

រូបតំណាង
រូបតំណាង

មនុស្សស្រីសម័យនេះ មានទាំងសមត្ថភាព មានទាំងចំណេះដឹង អញ្ចឹងហើយ គួរណាតែចេះរស់នៅពឹងផ្អែកលើខ្លួនឯង ព្រោះថាការដែលមនុស្សស្រីរស់នៅពឹងផ្អែកលើមនុស្សប្រុស វានឹងធ្វើឱ្យអ្នក ក្លាយទៅជាមនុស្សស្រីម្នាក់ដែលអស់តម្លៃបំផុត រស់នៅមើលតែទឹកមុខគេ ដូច្នេះ មនុស្សស្រីបើមិនចង់អស់តម្លៃ ត្រូវចេះរស់នៅពឹងលើខ្លួនឯង៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T