ចិត្តបុណ្យណាស់ រកឃើញចិញ្ចៀនពេជ្រតម្លៃខ្ទង់ម៉ឺនដុល្លារ តែបុរសនេះ យកឲ្យម្ចាស់ដើមវិញ

//s9.kh1.co/db/db13b83f10534ae58137bf7507a604158e1d27c4.jpg
សង្គម

 ០៦-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

បុរសម្នាក់អាយុ៣៧ឆ្នាំ បានប្រទះឃើញនូវចិញ្ចៀនពេជ្រមួយវង់ នៅឆ្នេរសមុទ្រ Hammock Beach ក្នុងរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក នាអំឡុងពេលគាត់កំពុងរុករកវត្ថុផ្សេងៗ ដោយប្រើប្រាស់ឧបករណ៍រាវលោហៈ។

អាមេរិក៖ បុរសម្នាក់អាយុ៣៧ឆ្នាំ បានប្រទះឃើញនូវចិញ្ចៀនពេជ្រមួយវង់ នៅឆ្នេរសមុទ្រ Hammock Beach ក្នុងរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក នាអំឡុងពេលគាត់កំពុងរុករកវត្ថុផ្សេងៗ ដោយប្រើប្រាស់ឧបករណ៍រាវលោហៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក Joseph Cook មានអារម្មណ៍សប្បាយរីករាយ និងនឹកស្មានមិនដល់ឡើយចំពោះការរកឃើញរបស់គាត់។ ហើយដំបូងឡើយ ចិញ្ចៀនពេជ្រត្រូវបាន.ក.ប់.ចូលក្រោមខ្សាច់ ដែលគាត់បានយកវាទៅលាងជាមួយនឹងទឹកសមុទ្រ និងបានបង្ហាញឲ្យឃើញពីពន្លឺនៃចិញ្ចៀនយ៉ាងចាំងចែងតែម្ដង។

ក្រោយមក គាត់បានបង្ហោះពីការរកឃើញរបស់គាត់ទៅលើបណ្ដាញសង្គម ដែលធ្វើឲ្យគាត់ទទួលបានការហៅចូលតាមរយៈទូរសព្ទដៃជាច្រើនដង​ ប៉ុន្ដែគាត់មិនបានចាប់អារម្មណ៍នឹងឆ្លើយតបទេ។ ហើយគាត់បានយកចិញ្ចៀន ទៅឲ្យអ្នកជំនាញមើល និងជាលទ្ធផលអ្នកជំនាញបានប៉ាន់ស្មានតម្លៃរបស់វាថា មានតម្លៃប្រមាណ៤០,០០០ដុល្លារអាមេរិកឯណោះ។ រហូតមកដល់ថ្ងៃមួយ គាត់បានទទួលការហៅចូលពីម្ចាស់ចិញ្ចៀនផ្ទាល់ ដែលនាងបាននិយាយឆ្លងឆ្លើយជាមួយគាត់តាមរយៈវីដេអូខល និងអាចបញ្ជាក់ថាជាម្ចាស់ចិញ្ចៀនពិតប្រាកដផងដែរ។

យ៉ាងណាមិញ ទីបំផុតចិញ្ចៀនពេជ្រមួយវង់នេះ ត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញដោយជោគជ័យ។ ហើយលោក Joseph ផ្ទាល់មិនបានស្ទាក់ស្ទើរក្នុងការប្រគល់ឲ្យម្ចាស់ដើមវិញទេ ដោយគាត់បានជឿជាក់ថា រាល់ពេលដែលគាត់ប្រគល់របស់ឲ្យម្ចាស់ដើមវិញ លើកក្រោយគាត់នឹងរកឃើញរបស់ពិសេស ឬមានតម្លៃជាងនេះទៅទៀត៕

ប្រភព: Metro

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T