លេចចេញបន្ថែមទាក់ទងនឹង ទូរសព្ទ Xiaomi 13 ជាមួយនឹងថ្ងៃប្រកាសបង្ហាញថ្មី

//s9.kh1.co/ec/ec80f5758e30b300e2a050d74462f8fafce26755.jpg
បច្ចេកវិទ្យា

 ០៦-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

Xiaomi 13 មានអេក្រង់រាបស្មើ ជាមួយនឹងគែម bezel ខ្លីបំផុត។

បរទេស៖ ក្រុមហ៊ុន Xiaomi ប្រហែលជាបានពន្យារពេលការប្រកាសបង្ហាញ ស៊េរីទូរសព្ទ Xiaomi 13 កាលពីសប្ដាហ៍មុន ប៉ុន្តែក្រុមហ៊ុននៅតែបន្តទម្លាយព័ត៌មានអំពីស្មាតហ្វូនបន្ទាប់របស់ខ្លួន នៅក្នុងប្រទេសចិន។ ដូចដែលរូបភាពខាងក្រោមបានបង្ហាញ Xiaomi 13 មានអេក្រង់រាបស្មើ ជាមួយនឹងគែម bezel ខ្លីបំផុត។ បន្ថែមពីនេះ Xiaomi បានបញ្ជាក់ថា ទូរសព្ទ Xiaomi 13 ពឹងផ្អែកលើ Samsung E6 ដែលជាអេក្រង់ AMOLED ដែលនឹងបង្ហាញកម្រិតភាពច្បាស់ 1080p, ល្បឿន 120Hz refresh rate, និងពន្លឺឡើងដល់ 1,900 nits ក្នុងស្ថានភាពជាក់លាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការប្រៀបធៀប Xiaomi 13 Pro ឯនេះវិញត្រូវបានគេរំពឹងថា នឹងមានអេក្រង់ AMOLED កម្រិត 1440p និងល្បឿន 120Hz refresh rate។ ឥឡូវនេះ ក្រុមហ៊ុនបានបន្ថែមម៉ូឌែល Xiaomi 13 ស៊េរីទាំងពីរ ទៅកាន់វេទិកាពាណិជ្ជកម្ម Tmall eCommerce របស់ខ្លួន ដោយសន្មត់សម្រាប់ការត្រៀមខ្លួនប្រកាសបង្ហាញ។ ទោះបីជាក្រុមហ៊ុន Xiaomi មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ថ្មី  ប៉ុន្តែពាក្យចចាមអារ៉ាមបង្ហាញថា ថ្ងៃទី7 ខែធ្នូ ឬថ្ងៃទី8 ខែធ្នូ ជាកាលវិភាគឡើងវិញ។ យោងតាមប្រភព Pricebaba បានឲ្យដឹងថា ម៉ូឌែលទាំងពីរនឹងមានជម្រើសមេម៉ូរីចំនួនបួន ដូចខាងក្រោម៖

  • 8 GB RAM & 128 GB UFS 3.1 flash storage
  • 8 GB RAM & 256 GB UFS 4.0 flash storage
  • 12 GB RAM & 256 GB UFS 4.0 flash storage
  • 12 GB RAM & 512 GB UFS 4.0 flash storage៕
https://s9.kh1.co/__image/w=650,h=1029,q=100/61/61f57dedc1b69afe46017473b9ed6b8a6cb74f59.png
https://s9.kh1.co/__image/w=650,h=826,q=100/9e/9ecd698c9d581de1251f002a641b7c5ac55a49da.png
https://s9.kh1.co/__image/w=650,h=1013,q=100/45/45aedc1c222e0e99ee2d2fdc3e263ef1cfffcd44.png
https://s9.kh1.co/__image/w=650,h=515,q=100/17/179b074a677db51d79a8b445e4474f98fb8cc072.png

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T