គម្រោងតេឡេទស្សន៍ដ៏ធំមួយ នៅលើផែនដីប្រចាំសតវត្សរ៍ទី២១ ចាប់ផ្ដើមសាងសង់ហើយ

//s9.kh1.co/e4/e481e656d0ba6a22716b0807b5f2dade008dd217.jpg
បច្ចេកវិទ្យា

 ០៥-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

គោលបំណងគឺសាងសង់តំបន់ប្រមូលផ្ដុំប្រកបដោយប្រសិទ្ធភាព ដែលមានទំហំរាប់សែនម៉ែត្រការ៉េ។

បរទេស៖ មួយក្នុងចំណោមគម្រោងវិទ្យាសាស្ត្រដ៏ធំប្រចាំសតវត្សរ៍ទី២១ ចាប់ផ្ដើមដំណាក់កាលសាងសង់នៅថ្ងៃចន្ទនេះ។ Square Kilometer Array (SKA) នឹងក្លាយជាតេឡេទស្សន៍វិទ្យុដ៏ធំបំផុតក្នុងពិភពលោក នៅពេលដែលវាត្រូវបានសាងសង់រួចរាល់ នៅឆ្នាំ២០២៨។ វានឹងធ្វើការសាកល្បងយ៉ាងជាក់លាក់បំផុត នៃទ្រឹស្ដីរបស់លោក Einstein ហើយថែមទាំងស្វែងរកភពក្រៅផែនដីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈប្រតិភូមកពីប្រទេសទាំង៨ ដែលដឹកនាំគម្រោងនេះ កំពុងចូលរួមក្នុងតំបន់ដាច់ស្រយាល Murchison shire ក្នុងប្រទេសអូស្ត្រាលីភាគខាងលិច និងនៅក្នុងតំបន់វាល Karoo នៃខេត្ត Northern Cape របស់ប្រទេសអាហ្វ្រិកខាងត្បូង។ ស្ថាបត្យកម្មដំបូងនៃតេឡេទស្សន៍នឹងរួមបញ្ចូលអង់តែនប៉ារ៉ាបូល ក្រោម២០០ចានបន្តិច ក៏តូចជាអង់តែនឌីប៉ូល ១៣១,០០០ ដែលមើលទៅដូចជាដើមណូអែលបន្តិច។ គោលបំណងគឺសាងសង់តំបន់ប្រមូលផ្ដុំប្រកបដោយប្រសិទ្ធភាព ដែលមានទំហំរាប់សែនម៉ែត្រការ៉េ។

វានឹងផ្ដល់ឲ្យតេឡេទស្សន៍ SKA នូវភាពប្រែប្រួល និងដំណោះស្រាយដែលមិនអាចប្រៀបផ្ទឹមបាន នៅពេលវាអង្កេតគោលដៅនៅលើមេឃ។ សមាជិកបច្ចុប្បន្នរួមមាន អាហ្វ្រិកខាងត្បូង អូស្ត្រាលី ចក្រភពអង់គ្លេស ចិន អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ និងស្វីស។ បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ថ្មីៗនេះ បានឈានដល់មកដល់ផ្លូវ ចូលជាសមាជិក។ ប្រទេសកាណាដា ឥណ្ឌា ស៊ុយអែត កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញបំណងរបស់ពួកគេ ក្នុងការចូលរួមផងដែរ៕

https://s9.kh1.co/__image/w=650,h=467,q=100/bb/bb1eab45a3d690563343fcbd892c25241eec20e1.png
https://s9.kh1.co/__image/w=650,h=366,q=100/91/912312aee6d49713034745b79989f6ab07a57afe.png

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T