កូននាំលាភ? ស្ត្រីរូបនេះ.ស.ម្រា.ល.កូន និងឈ្នះ.ឆ្នោ.ត.ក្នុងថ្ងៃតែមួយ

//s9.kh1.co/9d/9d8718aab27bc58ca840dad683c7c2459a152493.jpg
សង្គម

 ០៥-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ស្ត្រីម្នាក់អាយុ២៨ឆ្នាំ បានសម្រាលកូនស្រីម្នាក់ និងឈ្នះប្រាក់រង្វាន់ពីឆ្នោតផ្សងសំណាងក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

អាមេរិក៖ ស្ត្រីម្នាក់អាយុ២៨ឆ្នាំ មកពីរដ្ឋ North Carolina នៃសហរដ្ឋអាមេរិក បានសម្រាលកូនស្រីម្នាក់ និងឈ្នះប្រាក់រង្វាន់ពីឆ្នោតផ្សងសំណាងក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ បើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្តរជាតិ Yahoo នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាង Brenda Gomez បានទិញសន្លឹកឆ្នោត Powerball ដើម្បីផ្សងសំណាង តាំងពីមុនថ្ងៃសម្រាលឈានមកដល់ម៉្លេះ។ ហើយទីបំផុត លទ្ធផលឆ្នោតបានចេញមកក្នុងថ្ងៃដែលនាងត្រូវសម្រាលកូនស្រីតែម្ដង និងបន្ទាប់ពីសម្រាលរួចប៉ុន្មានម៉ោង ទើបនាងដឹងថានាងបានឈ្នះទឹកប្រាក់ចំនួន១០០,០០០លានដុល្លារអាមេរិក។

តួយ៉ាង នាង Brenda មានអារម្មណ៍រំភើបជាខ្លាំង ដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់ ដែលមានរឿងល្អៗកើតឡើងមកលើរូបនាងផ្ទាល់ក្នុងថ្ងៃតែមួយបែបនេះ។ ចំពោះលេខផ្សងសំណាងវិញ នាងបានជ្រើសរើសថ្ងៃខែឆ្នាំកំណើតរបស់កូនប្រុសនាងទាំងពីរនាក់ ដើម្បីផ្សងសំណាងផងដែរ។

យ៉ាងណាមិញ ប្រាក់ដែលទទួលបានពីការឆ្នោតផ្សងសំណាង​ នាង Brenda នឹងយកទៅសងប្រាក់កម្ចី ក្រោយពីចំណាយប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ នៃការទិញសន្លឹកឆ្នោត៕

ប្រភព: mirror / yahoo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T