foodpanda ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដៃគូដឹកជញ្ជូនរបស់ខ្លួន និងយកថវិការចូលបុណ្យដល់ស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ!

//s9.kh1.co/39/399721880d8ccfbb344306799b972e048ad80820.jpg
សង្គម

 ០៥-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ក្រុមហ៊ុន foodpanda បានចូលរូមការរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារលោក ឡោម សំណាង អាយុ២៥ឆ្នាំ ដែលជាដៃគូដឹកជញ្ជូនរបស់ខ្លួន។

ភ្នំពេញ៖ ក្រុមហ៊ុន foodpanda បានចូលរូមការរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារលោក ឡោម សំណាង អាយុ២៥ឆ្នាំ ដែលជាដៃគូដឹកជញ្ជូនរបស់ខ្លួន បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ តាមបណ្ដោយផ្លូវ ២២៥ កែងនឹងផ្លូវ ១១៨ សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការទទួលមរណៈភាពរបស់លោក ឡោម សំណាង ពិតជាផ្ដល់ភាពតក់ស្លត់យ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារ និងក្រុមហ៊ុន foodpanda

https://s9.kh1.co/__image/w=650,h=434,q=100/1b/1b05ddc7d7ca32dec5e213e108b36a34dfddfbc1.jpg

បន្ថែមពីលើនេះដែរ ក្រុមហ៊ុន foodpanda បានឲ្យដឹងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃដដែល បានសហការជាមួយក្រុមគ្រួសារសព រៀបចំបុណ្យសពនៅស្រុកកំណើតខេត្តបន្ទាយមានជ័យរបស់សពផ្ទាល់ ដែលស្ថិតនៅភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ទាំងនេះបានបញ្ជាក់បង្ហាញថា ក្រុមហ៊ុន foodpanda មានការយកចិត្តទុកដាក់ ក៏ដូចជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនទៅលើដៃគូដឹកជញ្ជូនរបស់ខ្លួន។

ភ្លាមៗនោះផងដែរ តំណាងក្រុមការងារ foodpanda លោក ជួន គីមហាក់ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន foodpanda បាននាំយកមូលនិធិ ដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ បុគ្គលិក ដៃគូដឹកជញ្ជូន និងសប្បុរសជនជាច្រើនតាមប្រព័ន្ធសង្គម (Facebook) គិតជាទឹកប្រាក់ចំនូន ២២,១៦៥.៥៦ ដុល្លារ (ពីរម៉ឺនពីពាន់ មួយរយហុកសិបប្រាំ និងហាសិបប្រាំមួយដុល្លា) គិតត្រឹម ២០ម៉ោង ទៅជូនគ្រួសារសពផ្ទាល់ ដែលកំពុងមានទុក្ខធំដោយបាត់បង់ប្ដីជាទីស្រឡាញ់ និងឪពុកជាសសរទ្រូងរបស់កូនៗ។

https://s9.kh1.co/__image/w=650,h=434,q=100/9d/9df686d098deac944926f54ffd95e34c3501d0bb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/00/00be9136742f9eeb83d91200ca02ac480b48f4f5.jpg

ចំណែកថវិការដែលរៃអង្គាសបានពីសប្បុរសជននានាមួយចំនួនទៀត ក្រុមហ៊ុននឹងយកទៅជូនគ្រួសាសពនៅថ្ងៃប្រារពពិធីបុណ្យ៧ថ្ងៃខាងមុខនេះ។ ក្រុមហ៊ុន foodpanda បុគ្គលិក ព្រមទាំងដៃគូដឹកជញ្ជូនទាំងអស់ សូមឧទ្ទិសបួងសួងដល់វិញ្ញាណខ្ខន្ធរបស់លោក បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

https://s9.kh1.co/__image/w=650,h=434,q=100/92/92887c465de7df52f0e7b92755a4642bc628be67.jpg
https://s9.kh1.co/__image/w=650,h=434,q=100/28/28111887dcece3fe7600907048324716cb7f03bb.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T