ត្រឹម២០ម៉ោង ក្រុមការងារFoodpanda ប្រមូលទឹកប្រាក់ឲ្យគ្រួសារស.ពដល់ទៅជាង២ម៉ឺនដុល្លារ

//s9.kh1.co/00/00534b603495a846f388dc0d75c3d7922a4282d0.jpg
សង្គម

 ០៥-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ត្រឹម២០ម៉ោង ក្រុមការងារFoodpanda ប្រមូលទឹកប្រាក់ឲ្យគ្រួសារស.ពដល់ទៅជាង២ម៉ឺនដុល្លារជាទឹកប្រាក់ប្រមូលបានលើកទី១

រាជធានីភ្នំពេញ ៖ កាលពីរសៀលម៉ោង១២ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ មហាជននាំគ្នាអាណិ.តអា.សូរទៅកាន់បុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនFoodpandaម្នាក់ ដែលបានខ្យ.ល់គរ ខណៈពេលអង្គុយរង់ចាំភ្ញៀវមកយកមីហិល នៅចំណុចហាងមីហិលមួយកន្លែង តាមបណ្តោយផ្លូវលេខ២២៥ កែងនឹងផ្លូវ១១៨ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយជនរងគ្រោះឈ្មោះ ឡោម សំណាង អាយុ២៦ឆ្នាំ ទើបនឹងរៀបការជាមួយភរិយាមិនទាន់បាន១ឆ្នាំផង ដោយអ្នកទាំងពីរបានផ្លាស់មកភ្នំពេញ ខំរកប្រាក់ទាំង២នាក់ប្តីប្រពន្ធ ប៉ុន្តែជាអកុស.លត្រូវជួបរឿងនេះទៅវិញ។

តួយ៉ាង កាលពីម៉ោង៣រសៀល ថ្ងៃទី ០៣ ខែធ្នូកន្លងទៅ ក្រុមហ៊ុនFoodpanda បានពាំនាំយកថវិកាសប្បុរសធម៌ដែលប្រមូលបាន ប្រគល់ជូនគ្រួសារស.ពនៅស្រុកកំណើត ​ភូមិសំរោងធំ​ ឃុំ​ ឈ្នួរមានជ័យ​ ស្រុកព្រះនេតព្រះ​ ខេត្តបន្ទាយមានជ័យ​ ក្នុងចំនួនទឹកប្រាក់ $២២,១៦៥.៥៦ (ពីរមុឺនពីរពាន់មួយរយហុកសិបប្រាំដុល្លារ​​ និងហាសិបប្រាំមួយសេន)។ មួយវិញទៀត ទឹកប្រាក់លើកទី២នឹងប្រគល់ជូនគ្រួសារ នៅថ្ងៃបុណ្យខួបគម្រប់៧ថ្ងៃ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនដឹកជញ្ជូនFoodpanda បង្ហោះខ្លឹមសារលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពី Foodpanda
រូបភាពពី Foodpanda
រូបភាពពី Foodpanda
រូបភាពពី Foodpanda
រូបភាពពី Foodpanda
រូបភាពពី Foodpanda
រូបភាពពី Foodpanda
រូបភាពពី Foodpanda
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T