Suarez ទាមទារឱ្យអាជ្ញាកណ្តាលបកស្រាយលើរឿងមួយនេះ ក្រោយ អ៊ុយរូហ្គាយធ្លាក់ចេញពីពាន WC ត្រឹមវគ្គចែកពូល

//s9.kh1.co/53/530d3d54c8e28f0d40ab4d9bd141b8b5cd542f0a.jpg
កីទ្បា

 ០៣-ធ្នូ-២០២២ ៤ល្ងាច · មួយឆ្នាំមុន

Suarez ស្តីបន្ទោសឱ្យអាជ្ញាកណ្តាលចំៗបែបនេះ ក្រោយអ៊ុយរូហ្គាយធ្លាក់ចេញពី WC ត្រឹមវគ្គចែកពូល

បរទេស៖ ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ កីឡាករ Luis Suarez បានធ្វើការស្តីបន្ទោសទៅលើមន្ត្រីអជ្ញាកណ្តាល និង FIFA បន្ទាប់ពីក្រុមរបស់គាត់ធ្លាក់ចេញពីពានរង្វាន់ World Cup Qatar ២០២២ ត្រឹមវគ្គចែកពូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ នៅក្នុងការប្រកួតពូល H ជុំចុងក្រោយនៃវគ្គចែកពូលយប់មិញនេះ ក្រុមអ៊ុយរូហ្គាយ បានយកឈ្នះទៅលើក្រុម ហ្គាណា ក្នុងលទ្ធផល ២-០, ប៉ុន្តែលទ្ធផលបែបនេះមិនបានជួយឱ្យក្រុមមកពីទ្វីបអាមេរិកខាងត្បូងខាងលើទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមនោះទេ ទោះបីជាពួកគេមាន ៤ ពិន្ទុស្មើគ្នាជាមួយក្រុមលេខ ២ កូរ៉េខាងត្បូងក៏ដោយ។

រូបភាព
រូបភាព

យ៉ាងណាមិញ ប្រសិនបើក្រុម អ៊ុយរូហ្គាយ អាចស៊ុតបញ្ចូលទីបាន ១ គ្រាប់ទៀត នោះពួកគេនឹងអាចទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមបាន ប៉ុន្តែជាអកុសលនៅចុងវគ្គទី ២ ពួកគេបិះនឹងមានឱកាសរកបានគ្រាប់បាល់មួយគ្រាប់ទៀតហើយ បន្ទាប់ពីខ្សែការពារ ហ្គាណា បង្ករកំហុសពីក្រោយទៅលើ Edinson Cavani ប៉ុន្តែជារួមលោកអជ្ញាកណ្តាលមិនបានផ្តល់បាល់ពិន័យ ១១ ម៉ែត្រឱ្យពួកគេនោះទេ។

រូបភាព
រូបភាព

ក្រោយមានរឿងដូច្នេះកើតឡើង, Suarez បានថ្លែងប្រាប់ TeleDoce យ៉ាងដូច្នេះថា៖

ខ្ញុំបានឃើញបាល់ពិន័យមួយសម្រាប់ Cavani ព្រោះគាត់ត្រូវបានខ្សែការពារធ្វើឱ្យដួល...។ Darwin នៅទីនោះគាត់បានឃើញច្បាស់ណាស់។... ហើយវាគួរតែមានការបញ្ជាក់ដោយអាជ្ញាកណ្តាល និង FIFA, យ៉ាងហោចណាស់ ពួកគេត្រូវព្យាយាមពន្យល់ឱ្យច្បាស់ចំពោះអ្វីដែលពួកគេធ្វើដែរ៕

កីឡាករ Luis Suarez

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T