ក្រោយចាញ់ កាម៉េរូនយប់មិញ អ្នកគាំទ្របាននាំគ្នាព្រលះកីឡាករ ប្រេស៊ីលរូបនេះថាលេងអ»_…ន់ជាង Lukaku ទៀត

//s9.kh1.co/70/700834d97011c6cd879d156507729cdf19083bc1.jpg
កីទ្បា

 ០៣-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ក្រោយចាញ់ កាមេរូនយប់មិញ អ្នកគាំទ្របាននាំគ្នាព្រលះកីឡាករ ប្រេស៊ីលរូបនេះថាលេងអន់ជាង Lukaku ទៀត

បរទេស៖ អ្នកគាំទ្រក្រុមជម្រើសជាតិ ប្រេស៊ីល បាននាំគ្នារិះគន់ និងស្តីបន្តោសឱ្យខ្សែបម្រើ Bruno Guimaraes គ្រប់គ្នា បន្ទាប់ពីខ្សែបម្រើមរបស់ Newcastle រូបនេះបង្ហាញទម្រង់លេងពុំសូវបានល្អនៅក្នុងការប្រកួតទល់នឹងក្រុម កាមេរូន យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Bruno Guimaraes
ខ្សែបម្រើ Bruno Guimaraes

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គចែកពូលជុំចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup យប់មិញ ប្រេស៊ីល បានរងបរាជ័យក្រោមថ្វីជើងក្រុម កាមេរូន ក្នុងលទ្ធផល ១-០, ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមរហស្សនាមសាំបានៅតែទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាបន្តទៀតជាមួយ ស្វ៊ីស ដែលឈរនៅលេខរៀងទី ២ ក្នុងពូល G។

ខ្សែបម្រើ Bruno Guimaraes
ខ្សែបម្រើ Bruno Guimaraes

ក្រោយបញ្ចប់ការប្រកួតទាំងលទ្ធផលចាញ់បែបនេះ អ្នកគាំទ្រ ប្រេស៊ីល ហាក់មិនសូវសប្បាយចិត្តនោះទេ ហើយពួកគេក៏បានធ្វើការរិះគន់ទៅលើកីឡាករ Guimaraes ផងដែរ ដោយពួកគេបានលើកឡើងថា ខ្សែបម្រើរូបនេះគឺមិនគួរបង្ហាញមុខឱ្យក្រុម សាំបា ទៀតទេ។

ទាក់ទងនឹងរឿងខាងលើ, អ្នកគាំទ្របាននាំគ្នាបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា៖

Bruno Guimaraes មិនគួរលេងនៅក្នុងព្រឹត្តិការណ៍នេះម្តងទៀតទេ។ គាត់ពិតជាអន់ណាស់

អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ

នេះគឺពិតជាអាម៉ាស់ណាស់សម្រាប់ Bruno Guimaraes ប្រហែលលេងអន់ជាង Lukaku ទៅទៀត។

អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T