សមហេតុផល! ការពិតសម្លៀកបំពាក់ វណ្ណដា ជាឈុតច្នៃចេញពី...

//s9.kh1.co/c7/c7fe759477781766021cb8cc1bc8d551f9188cb7.jpeg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

តាមពិតសម្លៀកបំពាក់លោក វណ្ណដា ស្លៀកច្នៃចេញពីសម្លៀកបំពាក់មួយនេះសោះ។

ភ្នំពេញ៖ ពិតណាស់ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ជាព្រឹត្តិការណ៍ពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។ នៅក្នុងកម្មវិធីដ៏ស្ចារ្យមួយនេះ ក៏មានវត្តមានតារាចម្រៀងរ៉បវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនគឺលោកវណ្ណដា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងបង្ហាញវត្តមានច្រៀងបទចម្រៀង «Time To Rise» លោក វណ្ណដា ពិតជាទទួលបានការសរសើរពីមហាជនយ៉ាងច្រើនកុះករតែម្ដង។ បើក្រឡេកមើលការរៀបចំខ្លួន តារាចម្រៀងរូបនេះ ពិតជាបានតែងខ្លួនយ៉ាងសង្ហាក្នុងឈុតសម្លៀកបំពាក់បុរាណដូច្នេះ។ 

ជាក់ស្ដែង សម្លៀកបំពាក់របស់លោក វណ្ណដា ស្លៀក ត្រូវបានអ្នកលេងបណ្ដាញសង្គមវែកញែកពីម៉ូតសម្លៀកបំពាក់ដែលលោកបានស្លៀកផងដែរ។ ស្របពេលឃើញអ្នកលេងហ្វេសប៊ុកនិយាយពីឈុតដែលតារារូបនេះស្លៀក គេឃើញមានផេក «បុរាណាចារ្យ» ចេញមកបកស្រាយពីន័យនិងទម្រង់សម្លៀកបំពាក់តារារ៉េបរូបនេះយ៉ាងដូច្នេះថា៖ 

និយាយជាចុងក្រោយ ឈុតរបស់វណ្ណដាកើតចេញ ពីលក្ខណៈខ្មែរបូកផ្សំនៃឥទ្ធិពលវប្បធម៌អ៊ឺរ៉ុបរួមបញ្ចូលគ្នា ។ គឺ សំពត់ចងក្បិនអាវកកុត និង long tail tuxedo suit របស់ពួកលោកខាងលិច ពួកអាណានិគម។ នៅសម័យអាណានិគម ខ្មែរយើងទទួលយកLong tail suit មកប្រើប្រាស់រួមផ្សំជា១ សំពត់ចងក្បិនរបស់ខ្មែរ។ ឈប់រំលឹកពីបុគ្គលទី៣ ដែលមិនទាក់ទងនឹងយើង៕ 

សម្ដីផេក បុរាណាចារ្យ

ប្រភព៖ បុរាណាចារ្យ

សូមទស្សនារូបភាពខាងក្រោម៖

លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
រូបភាព
រូបភាព
រូបភាព
រូបភាព
វណ្ណដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T