ព្រះចន្ទទីតង់របស់ភពសៅរ៍ ត្រូវបាន James Webb មើលឃើញ ពពកនៅខាងក្រោមបរិយាកាស

//s9.kh1.co/a2/a2a8131a2ec30acb5c881e041520a5d48f483c45.jpg
បច្ចេកវិទ្យា

 ០២-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

តេឡេទស្សន៍នេះប្រទះឃើញពពកភ្លឺ នៅក្នុងអឌ្ឍគោលខាងជើងរបស់ Titan ហើយមិនយូរប៉ុន្មានក្រោយមកបានរកឃើញពពកទីពីរនៅក្នុងបរិយាកាស។

បរទេស៖ តេឡេទស្សន៍អវកាស James Webb បានតាមដានពពកនៅលើព្រះចន្ទដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ នៃប្រព័ន្ធព្រះអាទិត្យ។ នៅក្នុងខែវិច្ឆិកា អ្នកអង្កេតអវកាសមួយនេះបានក្រឡេកមកកាន់ព្រះចន្ទដ៏ធំបំផុតរបស់ភពសៅរ៍ នោះគឺ Titan។ វាជាព្រះចន្ទតែមួយគត់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានបរិយាកាសក្រាស់ (ក្រាស់ជាងផែនដីបួនដង)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរិយាកាសរបស់ព្រះចន្ទ Titan ត្រូវបានបង្កើតឡើងដោយអាសូតនិងមេតាន ដែលធ្វើឲ្យវាមានរូបរាងស្រអាប់ពណ៌ទឹកក្រូច។ អ័ព្ទក្រាស់នេះបិទបាំងពន្លឺដែលអាចមើលឃើញ ពីការចាំងពីផ្ទៃព្រះចន្ទ ដែលធ្វើគេពិបាកនឹងយល់ដឹងពីលក្ខណៈពិសេស។ តេឡេទស្សន៍ Webb សង្កេតមើលចក្រវាល ក្នុងពន្លឺក្រហមអាំងប្រា ដែលមើលមិនឃើញដោយភ្នែកមនុស្ស នៅថ្ងៃទី៥ ខែវិច្ឆិកា ហើយតេឡេទស្សន៍នេះប្រទះឃើញពពកភ្លឺ នៅក្នុងអឌ្ឍគោលខាងជើងរបស់ Titan ហើយមិនយូរប៉ុន្មានក្រោយមកបានរកឃើញពពកទីពីរនៅក្នុងបរិយាកាស។

ព្រះចន្ទ Titan មានអង្គធាតុរាវដូចផែនដី នៅលើផ្ទៃរបស់វា ប៉ុន្តែទន្លេ បឹង និងសមុទ្ររបស់វាត្រូវបានបង្កើតចេញពីអេតានរាវនិងមេតាន ដែលបង្កើតជាពពក និងបណ្ដាលឲ្យមានភ្លៀងធ្លាក់ពីលើមេឃ។ អ្នកស្រាវជ្រាវក៏ជឿថា Titan មានទឹកសមុទ្ររាវខាងក្នុង។ ក្រុមការងារកំពុងរៀបចំផែនការសង្កេតបន្ថែម ទៅលើព្រះចន្ទ Titan នៅក្នុងខែមិថុនា ដែលអាចផ្ដល់ព័ត៌មានបន្ថែមអំពីឧស្ម័ន នៅក្នុងបរិយាកាសរបស់វា៕

https://s9.kh1.co/__image/w=650,h=366,q=100/22/22ab9e946b957501478ef40eb933cb8dce459397.png
https://s9.kh1.co/__image/w=650,h=366,q=100/50/50f78c0bdcbd47599eb973aee96aa9906713ea24.png

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T