ព្រឹត្តិការណ៍លោកធាតុដ៏កម្រមួយ ជះពន្លឺមកដល់ផែនដី ពីចម្ងាយរាប់ពាន់លានឆ្នាំពន្លឺ

//s9.kh1.co/e4/e45791fd1456a40807c7a6b8b739736fe4c22b6d.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

តារាវិទូបានសង្កេតឃើញ ព្រឹត្តិការណ៍ចលាចលបែបនេះពីមុនមកដែរ ប៉ុន្តែ AT 2022cmc នេះគឺភ្លឺជាងអ្វីដែលបានរកឃើញពីមុន។

បរទេស៖ ពន្លឺដ៏មិនគួរឲ្យជឿមួយ ដែលបានលេចឡើងនៅលើមេឃពេលយប់ ក្នុងខែកុម្ភៈ គឺបណ្ដាលមកពីផ្កាយមួយ ស្ថិតនៅជិតប្រហោងខ្មៅមួយដ៏ធំសម្បើម ដែលធ្វើឲ្យវាឈានមកដល់ទីបញ្ចប់។ ប៉ុន្តែព្រឹត្តិការណ៍លោកធាតុដ៏កម្រនេះ ពិតជាបានកើតឡើងនៅចម្ងាយ៨.៥ពាន់លានឆ្នាំពន្លឺពីផែនដី នៅពេលចក្រវាលទើបតែមានអាយុកាលមួយភាគបីនៃអាយុបច្ចុប្បន្ន ហើយវាបានបង្កើតជាសំណួរ ច្រើនជាងចម្លើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សញ្ញាពីការផ្ទុះដ៏ភ្លឺខ្លាំង ដែលគេដាក់ឈ្មោះថា AT 2022cmc ត្រូវបានចាប់បានដោយ Zwicky Transient Facility នៅមន្ទីរអង្កេត Palomar Observatory របស់វិទ្យាស្ថាន California Institute of Technology នៅថ្ងៃទី១ ខែកុម្ភៈ។ នៅពេលដែលផ្កាយមួយត្រូវបានស្រូបទាញ ដោយកម្លាំងទំនាញរបស់ប្រហោងខ្មៅ វាត្រូវបានស្គាល់ថា ជាព្រឹត្តិការណ៍ tidal disruption។ តារាវិទូបានសង្កេតឃើញ ព្រឹត្តិការណ៍ចលាចលបែបនេះពីមុនមកដែរ ប៉ុន្តែ AT 2022cmc នេះគឺភ្លឺជាងអ្វីដែលបានរកឃើញពីមុន។ វាជាចម្ងាយឆ្ងាយបំផុត ដែលមិនធ្លាប់សង្កេតឃើញ៕

រូបតំណាង ប្រហោងខ្មៅលេបយកផ្កាយមួយ
រូបតំណាង ប្រហោងខ្មៅលេបយកផ្កាយមួយ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T