តើអ្នកដឹងទេថា ម៉ូតូស្ទើរតែ១០០% ទៅហើយ ដែលអ្នកកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ គឺសុទ្ធតែប្រើប្រព័ន្ធប៊ិចសាំង?

//s9.kh1.co/32/32aab856f32e9d4e48b07b8cb63f8a5cf89f6837.jpg
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ប្រព័ន្ធប៊ិចសាំង គឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង។

តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំង គឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=217,q=100/5b/5ba7cbbed9a03fb51b22ff7432f49e6fb6999cda.jpg

គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង​ បូករួមទាំង ហុងដា DREAM ស៊េរីថ្មី ដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃប្រេងសាំងបានល្អ។  នេះបើយោងទៅលើការផ្សព្វផ្សាយលើទំព័រ FACEBOOK របស់ក្រុមហ៊ុន NCX Honda។

https://s9.kh1.co/__image/w=650,h=217,q=100/89/8981553ce1695d70640a487891689d32436600b8.jpg

លម្អិតពីអត្ថប្រយោជន៍ប្រព័ន្ធប៊ិចសាំង៖

ម៉ាស៊ីនថ្មីបំពាក់ដោយបច្ចេកវិទ្យា PGM-FI មានសំទុះខ្លាំង

បរិមាណសាំងនឹងផ្គត់ផ្គង់តាមការបើកបរជាក់ស្ដែង ដូច្នេះហើយពេលដែលអ្នកបើកបរចង់បង្កើនល្បឿនភ្លាមៗ នោះនឹងមិនមានបញ្ហាឡើយ។ ប្រព័ន្ធប៊ិចសាំង (PGM-FI) គឺធ្វើការផ្គត់ផ្គង់សាំងដោយគណនាយ៉ាងជាក់លាក់តាមស្ថានភាពបើកបរជាក់ស្ដែងដោយ ECU។ ដូច្នេះវាជួយ សន្សំសំចៃប្រេងសាំងបានយ៉ាងល្អប្រសើរ។

https://s9.kh1.co/__image/w=650,h=650,q=100/fb/fbaf1fb5c244322da70cf2024e8be6face053385.jpg

ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច

គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI) ដែលបង្កើតឡើងដោយហុងដា គឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។

https://s9.kh1.co/__image/w=650,h=652,q=100/2e/2e9190fc6f0bc900baa1bc69bbda4d78f16a4359.jpg

ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច

គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI) ដែលបង្កើតឡើងដោយហុងដា គឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។

https://s9.kh1.co/__image/w=650,h=651,q=100/e7/e73ba0c872949701950d4385e2040af3f5082676.jpg

មានប្រព័ន្ធចាប់សញ្ញាកំហូចដោយស្វ័យប្រវត្តិ

ប្រព័ន្ធប៊ិចសាំង (PGM-FI) នឹងធ្វើការចាប់សញ្ញាកំហូចតាមសេនស័រនីមួយៗនៅពេលកាច់សោកុងតាក់បញ្ឆេះបើក និងអំឡុងពេលបើកបរ ដែលបង្ហាញទៅកាន់អ្នកបើកបរឲ្យដឹងពីកំហូច និងធ្វើការជួសជុលបានទាន់ពេលវេលា។

https://s9.kh1.co/__image/w=650,h=650,q=100/2a/2afdf7f88d5a82c953adff16ec8af6644bef097d.jpg

ប្រព័ន្ធបញ្ឆេះថ្មី ប្រើម៉ូទ័របូមប្រេងដោយស្វ័យប្រវត្តិ
- បូមសាំង៖ ធ្វើការផ្គត់ផ្គង់បរិមាណសាំង និងសម្ពាធជាក់លាក់ទៅកាន់ប៊ិច
- សេនស័រកម្ដៅប្រេងម៉ាស៊ីន៖ បញ្ជូនទិន្នន័យសីតុណ្ហភាពប្រេងម៉ាស៊ីនទៅកាន់ ECU ដើម្បីធ្វើការគណនា និងផ្គត់ផ្គង់សាំងតាមតម្រូវការ ដូច្នេះហើយម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-Fi) គឺងាយស្រួលក្នុងការ បញ្ឆេះទោះបីជាទុកម៉ូតូចោលក្នុងរយៈពេលយូរ ឬបញ្ឆេះនៅពេលព្រឹកដែលមានសីតុណ្ហភាពត្រជាក់ក៏ដោយ។

https://s9.kh1.co/__image/w=650,h=652,q=100/01/01fd41d98bdf4b09bb9faa6fdd11b51a0cd1bdfd.png

ស៊ីមុំាថ្មី បំពាក់ដោយប្រព័ន្ធបំលែងជាតិពុល ហើយធន់នឹងកម្តៅ
ដោយសារតែបរិមាណបាញ់សាំងគឺអាស្រ័យតាមស្ថានភាពបើកបរជាក់ស្ដែងដូច្នេះគឺមិនមានសាំងដែលនៅសល់ក្រោយការផ្ទុះឆេះឡើយ និងលើសពីនេះម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-FI) គឺតែងតែភ្ជាប់ជាមួយនឹងប្រព័ន្ធបំប្លែងឧស្ម័នពុល (three-way catalytic converter) ផងដែរ ដែលមានសមត្ថភាពក្នុងការបំប្លែងឧស្ម័នពុលដែលភាយចេញពីម៉ាស៊ីនក្រោយពេលផ្ទុះឆេះបានយ៉ាងល្អ។

វគ្គបណ្តុះបណ្តាលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅនៅទូទាំងប្រទេស់ក្រុមហ៊ុន អិន ស៊ី អិច

ក្រុមហ៊ុន អិន ស៊ី អិច មានតំណាងចែកចាយទូទាំងប្រទេស ត្រៀមរួចជាស្រេចដើម្បីផ្តល់នូវសេវាកម្ម ដោយជាងមានជំនាញច្បាស់លាស់ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសហុងដា។ លើសពីនេះក្រុមហ៊ុនបានបង្កើតវគ្គបណ្តុះបណ្តាលពីជំនាញជុសជុលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅដែលអាចបង្កើនសមត្ថភាពក្នុងការ ត្រួតពិនិត្យនិងជួសជុលលើម៉ូតូដែលប្រើប្រាស់ប្រព័ន្ធបិចសាំង។

*សម្គាល់: រាល់បណ្តាហាងដែលមានបដានេះ បញ្ជាក់ថាជាងបានចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធបិចសាំងពីក្រុមហ៊ុន អិន ស៊ី អិច។

https://s9.kh1.co/__image/w=650,h=434,q=100/c8/c8455e74c5a7c06fd3d2b3cde91d19ffa841239c.jpg

គូសបញ្ជាក់ផងដែរ All New Honda DREAM មានការធានាជូនរហូតទៅដល់រយៈពេល ២ឆ្នាំ ឬ 24,000គ.ម. ឯណោះ ទៅលើគុណភាពរាល់គ្រឿងបង្គុំ និងកំហូចនានាដែលកើតចេញពីរោងចក្រ៕

https://s9.kh1.co/__image/w=650,h=434,q=100/06/06aeb9082469e63aaf7a1c41eae8a9715ddf13cb.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T