លេចចេញឱកាសនៃប្រកាសបង្ហាញ ស៊េរីទូរសព្ទ Samsung Galaxy S23 នៅឆ្នាំក្រោយ

//s9.kh1.co/da/da535cdf81e1ae99f4d594c09e4284896f7155ad.jpg
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២២ ៩ព្រឹក · មួយឆ្នាំមុន

វាត្រូវបានគេរាយការណ៍ថា នឹងប្រព្រឹត្តិឡើងនៅក្នុងទីក្រុង San Francisco។

បរទេស៖ ក្រុមហ៊ុន Samsung គ្រោងនឹងដាក់បង្ហាញស៊េរីទូរសព្ទ Galaxy S23 នៅក្នុងព្រឹត្តិការណ៍ Unpacked របស់ខ្លួនសម្រាប់ឆ្នាំ2023 ក្នុងសប្ដាហ៍ដំបូងនៃខែកុម្ភៈ នេះបើតាមរបាយការណ៍របស់កូរ៉េ។ វានឹងក្លាយជាព្រឹត្តិការណ៍ Unpacked ដំបូង ដែលបើកឲ្យមនុស្សចូលរួមដោយផ្ទាល់ ចាប់តាំងពីមានជំងឺរាតត្បាតសកលមក ហើយត្រូវបានគេរាយការណ៍ថា នឹងប្រព្រឹត្តិឡើងនៅក្នុងទីក្រុង San Francisco។ ស៊េរី Galaxy S23 ត្រូវបានគេរំពឹងថា នឹងបញ្ចេញជាសកល នៅពេលក្រោយក្នុងខែកុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក្យចចាមអារ៉ាមមួយចំនួនបានចង្អុលទៅកាន់ ការប្រកាសទូរសព្ទ Galaxy នៅក្នុងព្រឹត្តិការណ៍ CES 2023 ក្នុងខែមករា ប៉ុន្តែវាមិនមែនជាកន្លែងរបស់ Samsung សម្រាប់ស៊េរី S នោះឡើយ ហើយគេពិតជាសង្ស័យថា វានឹងផ្លាស់ប្ដូរនៅឆ្នាំក្រោយ។ ស៊េរី Galaxy S23 ទាំងអស់ត្រូវបានគេរំពឹងថា នឹងដំណើរការដោយឈីប Snapdragon 8 Gen 2៕

រូបតំណាង
រូបតំណាង

ប្រភព: GSMArena

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T