អបអរសាទរ គុនល្បុក្កតោ បានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

//s9.kh1.co/2a/2a9a145b51f334a41f07e2d10c208d16fa29e456.jpg
សង្គម

 ៣០-វិច្ឆិកា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

គឺជាដំណឹងដ៏រីករាយ ដែល គុនល្បុក្កតោ បានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ គឺជាដំណឹងដ៏រីករាយ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែល «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំនៅក្នុងប្រទេសម៉ារ៉ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គុនល្បុក្កតោ គឺជា ក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ ហើយបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញយ៉ាងច្បាស់ អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ហើយនេះគឺជា ភាពជោគជ័យថ្មីមួយទៀត នៃប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងប្រជាជនទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិខ្មែរ ដែលបានធ្វើឲ្យ គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សេចក្ដីប្រកាស
សេចក្ដីប្រកាស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/c4/c409f63863894b1ed5da6bb95208cfff99ea0da5.png

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

 ២៤-មិថុនា-២០២៥ 
 ១០ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T