ភាពខុសគ្នា៥យ៉ាង រវាងស្នេហាពិត និងស្នេហាក្លែងក្លាយ

//s9.kh1.co/49/495724fdefa69550154de474d7070929ab025cba.jpg
ប្រលោមលោក & អប់រំ

 ២៣-មេសា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

ភាពខុសគ្នាទាំង៥យ៉ាងដូចដែលបានរៀបរាប់នៅខាងក្រោមនេះហើយ ដែលវាបង្ហាញឱ្យអ្នកបានឃើញថាអ្វីជាស្នេហាពិត និងអ្វីជាស្នេហាក្លែងក្លាយ។

ស្នេហា៖ វាជារឿងពិបាកមួយសម្រាប់អ្នករាល់គ្នា ដែលមិនអាចមើលដឹងថាខ្លួនឯង កំពុងតែស្ថិតនៅក្នុងទំនាក់ទំនងស្នេហាពិត ឬស្នេហាក្លែងក្លាយ ហើយប្រសិនបើនៅក្នុងទំនាក់ទំងស្នេហាពិត វាជារឿងសំណាងមួយ តែបើស្ថិតនៅក្នុងទំនាក់ទំនងស្នេហាក្លែងក្លាយ គឺច្បាស់ជាយ៉ាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីឱ្យប្រាកដចិត្តថាខ្លួនអ្នកស្ថិតនៅក្នុងទំនាក់ស្នេហាក្លែងក្លាយ ឬស្នេហាពិត អ្នករាល់គ្នាគួរតែមើលពីភាពខុសគ្នាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អំពីស្នេហាពិតនិងស្នេហាក្លែងក្លាយ ដើម្បីកុំឱ្យអ្នកក្លាយជាមនុស្សល្ងង់ត្រូវគេបោកចិត្តបានទាំងមិនដឹងខ្លួន។

ស្នេហាពិត៖

រូបតំណាង
រូបតំណាង

១. ស្នេហាពិតតែងមានការលះបង់ចំពោះគ្នាទៅវិញទៅមក ដោយមិនមែនមានតែម្ខាងជាអ្នកលះបង់ ហើយម្នាក់ទៀតអាត្មានិយម បែរជាគិតនិងខ្វល់តែពីខ្លួនឯងនោះទេ។

២. ស្នេហាពិតមិនរត់ចោលគ្នាពេលមានបញ្ហា ជាពិសេសនៅពេលដែលឈ្លោះគ្នា គឺមិនដើរចេញពីគ្នា ហើយព្រងើយដាក់គ្នា។

៣. ស្នេហាពិតតែងលូតលាស់ទៅមុខជាមួយគ្នា ចេះជួយអភិវឌ្ឍ​និងកែតម្រូវចំណុចមិនល្អរបស់គ្នាចេញ។

៤. ស្នេហាពិតតែងស្មោះត្រង់ មិនលាក់លៀមគ្នា ឬធ្វើឱ្យមានការសង្ស័យនេះ សង្ស័យនោះចំពោះគ្នា។

៥. ស្នេហាពិតតែងតែមានការឱ្យតម្លៃ និងចេះគោរពគ្នាទៅវិញទៅមក ដោយមិនគិតថាអ្នកណាខ្លាំងជាងអ្នកណា។

ស្នេហាក្លែងក្លាយ៖

រូបតំណាង
រូបតំណាង

១. ស្នេហាក្លែងក្លាយ តែងអាត្មានិយមចំពោះគ្នា គិតតែពីខ្លួនឯង និងមិនចេះគិតដល់មនុស្សដែលនៅក្បែរខ្លួន។

២. ស្នេហាក្លែងក្លាយ ធ្វើអ្វីក៏មិនយល់ពីអារម្មណ៍របស់គ្នា យល់តែពីអារម្មណ៍និងការគិតរបស់ខ្លួនឯង។

៣. ស្នេហាក្លែងក្លាយ តែងកេងចំណេញអ្វីមួយពីគ្នា ព្រោះស្រលាញ់គ្នាមិនបានចេញពីចិត្តបរិសុទ្ធ នៅជាមួយគ្នាគ្រាន់តែចង់បានអ្វីមួយពីគ្នា។

៤. ស្នេហាក្លែងក្លាយ តែងមានរឿងលាក់បាំងនឹងគ្នា មិនថាជារឿងតូចតាច ឬរឿងធំដុំ គែមិនដែលចង់ឱ្យគ្នាដឹង។

៥. ស្នេហាក្លែងក្លាយ តែងតែធ្វើឱ្យទំនាក់ទំនងរវាងគ្នាធ្លាក់ចូលទៅក្នុងភាពលំបាក និងគួរឱ្យធុញទ្រាន់៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T