ធ្វើម៉េច បើចិត្តនៅតែនឹកគិតដល់គេគ្រប់ពេល?

//s9.kh1.co/a3/a3851584271462e8e277bc9b8c636071541d56b7.jpg
ប្រលោមលោក & អប់រំ

 ២៦-មេសា-២០២៣ ៥ល្ងាច · ២ ឆ្នាំមុន

ធ្វើម៉េចទៅ ប្រសិនបើចិត្តមួយនេះ នៅតែនឹកគិតដល់គេស្ទើតែគ្រប់ពេលនោះ? ខាងក្រោមនេះជាវិធីជួយធ្វើឱ្យអ្នកអាចកាត់បន្ថយការនឹកនាដល់គេបាន។

ស្នេហា៖ ការលង់ស្រលាញ់លើអ្នកណាម្នាក់វាមិនខុសនោះទេ តែអ្វីដែលខុសនោះ គឺការដែលបណ្តោយឱ្យខ្លួនឯងលង់ជ្រៅទៅៗ ព្រោះថានៅពេលដែលលង់កាន់តែជ្រៅទៅ វាមានតែធ្វើឱ្យខ្លួនឯងទទួលរងនូវការឈឺចាប់ ម្យ៉ាងការស្រលាញ់គេតែម្នាក់ឯង ភាគច្រើនគ្មានសង្ឃឹមឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស សម្រាប់អ្នកដែលស្រលាញ់គេម្នាក់ឯង ឬអ្នកដែលទើបតែបែកបាក់គ្នាហើយថ្មីៗ ប៉ុន្តែចិត្តនៅតែនឹកគិតដល់គេគ្រប់ពេល ហើយចង់រៀនឈប់គិតពីគេ អ្នករាល់គ្នាគួរតែសាកជាមួយនឹងវិធីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកនឹងអាចឃាត់ឃាំងចិត្តខ្លួនឯងបានខ្លះ។

ធ្វើម៉េច បើចិត្តនៅតែនឹកគិតដល់គេគ្រប់ពេល?

១. ធ្វើខ្លួនឱ្យរវល់

រូបតំណាង
រូបតំណាង

ចង់កាត់បន្ថយចិត្តនឹកនាដល់គេ អ្វីដែលអ្នកគួរធ្វើ គឺធ្វើយ៉ាងណាឱ្យខ្លួនអ្នករវល់ កុំឱ្យខ្លួនឯងទំនេរឱ្យសោះ ដំបូងៗអាចនឹងមិនសូវជាទម្លាប់ ប៉ុន្តែរវល់យូរៗទៅ អ្នកនឹងឈប់ពីគេដោយខ្លួនឯង ហើយវាក៏ជាអ្វីដែលធ្វើឱ្យអ្នកមិនសូវមានការឈឺចាប់ផងដែរ លើសពីនេះ ការធ្វើខ្លួនឱ្យរវល់ វាក៏បានធ្វើឱ្យខ្លួនអ្នក មានការរីកចម្រើនជាងមុនផងដែរ។

២. ព្យាយាមស្រលាញ់ខ្លួនឯងឱ្យបានច្រើន

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកព្យាយាមស្រលាញ់ខ្លួនឯងឱ្យបានច្រើនពេលណា អ្នកនឹងមិនបណ្តោយឱ្យខ្លួនឯង ទៅលង់ស្រលាញ់អ្នកណាម្នាក់ ឬគិតគូពីអ្នកណាម្នាក់ខ្លាំងជាងគិតពីខ្លួនឯងឡើយ ដល់ពេលនោះ ទោះអ្នកនៅស្រលាញ់ និងនៅនឹកនាគេ វាក៏គ្រាន់តែជាអារម្មណ៍នឹកនាធម្មតា តែវានឹងមិនធ្វើឱ្យអ្នកឈឺចាប់ដូចរាល់ដងដែលអ្នកនឹកគេទេ។

៣. កុំនៅតែម្នាក់ឯង

រូបតំណាង
រូបតំណាង

ការដែលអ្នកនៅម្នាក់ឯងនេះហើយ ដែលវាជាពេលវេលាដែលធ្វើឱ្យអ្នកកាន់តែនៅនឹកនាដល់គេ ដូច្នេះហើយ បើចង់កាត់បន្ថយចិត្តនឹកនាដល់គេ អ្នកគួរតែចំណាយពេលវេលានៅមួយមិត្តភក្តិ គ្រួសារ ឬនៅជាមួយមនុស្សដែលអាចធ្វើឱ្យអ្នកសប្បាយរីករាយបាន នោះអ្នកនឹងមិនចេះតែនឹកគិតដល់គេគ្រប់ពេលទៀតនោះទេ អញ្ចឹងហើយ កុំនៅតែម្នាក់ឯង ឬទៅណាមកណាតែម្នាក់ឯង ដែលវាអាចធ្វើឱ្យអ្នកនឹកដល់គេបាន។

៤. ស្វែងរកអ្វីដែលខ្លួនចូលចិត្តធ្វើ

រូបតំណាង
រូបតំណាង

អ្នកនឹងអាចកាត់បន្ថយចិត្តនឹកនាដល់គេបាន ប្រសិនបើអ្នកចេះស្វែងរកនូវអ្វីដែលខ្លួនចូលចិត្តធ្វើ យកមកធ្វើនោះ ព្រោះការដែលបានធ្វើអ្វីដែលខ្លួនចង់ធ្វើ វាជាសេចក្តីសុខមួយ ហើយបើអ្នកអាចធ្វើបាន អ្នកនឹងភ្លេចគិតពីគេបានដោយងាយ លើសពីនេះ អ្នកនឹងកាន់តែបានស្គាល់ពីខ្លួនឯង ហើយអាចអភិវឌ្ឍក្លាយជាមនុស្សម្នាក់ដែលទាក់ទាញជាងមុន និងធ្វើឱ្យគេស្តាយក្រោយដែលមើលរំលងអ្នក៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T