ឱកាសបង្កើនសមត្ថភាពជាម្ចាស់អាជីវកម្ម៖ រៀនពីអ្នកជំនាញរហូតដល់ទៅ ៣៥នាក់ ដោយឥតគិតថ្លៃ!

//s9.kh1.co/c3/c355fa8c0af756d04973e8054bdcba7fe4b486a0.jpg
សង្គម

 ១៧-វិច្ឆិកា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

កម្មវិធីសហគ្រិនស្រ្តីក្នុងយុគសម័យឌីជីថល ជាកម្មវិធីដំបូងបង្អស់ក្នុងដែលធ្វើឡើងជាលក្ខណៈស៊េរី​ទៅតាមកាលវិភាគដល់ទៅ​ ៧ ថ្ងៃជាប់គ្នា។

ភ្នំពេញ៖ កម្មវិធីសហគ្រិនស្រ្តីក្នុងយុគសម័យឌីជីថល ជាកម្មវិធីដំបូងបង្អស់ក្នុងដែលធ្វើឡើងជាលក្ខណៈស៊េរី​ទៅតាមកាលវិភាគដល់ទៅ​ ៧ ថ្ងៃជាប់គ្នា ហើយផ្តោតសំខាន់ទៅលើការជជែក ដំណោះស្រាយ និងវិធីសាស្រ្តដែលអាចនឹងចាំបាច់ក្នុងដំណើរការអាជីវកម្មសម្រាប់ខ្នាតតូចបំផុត តូច និងមធ្យម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអ្វីត្រូវចូលរួម? 

  • បានស្គាល់អ្នកជំនាញក្នុងផ្នែកទីផ្សារ គ្រប់គ្រង សុវត្ថិភាពឌីជីថល និងហិរញ្ញវត្ថុ 
  • ចូលរួមដោយឥតគិតថ្លៃ និងគ្រប់កម្មវិធីរយៈពេល ៧ ថ្ងៃពេញ
  • ឱកាសក្នុងការផ្ទៀងផ្ទាត់នូវការប្រតិបត្តិលើអាជីវកម្មរបស់ខ្លួន
  • ចាប់យកដំណោះស្រាយ ឬរៀបចំគោលដៅសម្រាប់ពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន
  • បង្កើនសមត្ថភាពផ្ទាល់ខ្លួន ឬបុគ្គលិក ដើម្បីឲ្យអាជីវកម្មដំណើរការបានល្អ 

កុំភ្លេច! កម្មវិធីនេះ​នឹងធ្វើឡើងដល់ ៧ ថ្ងៃចាប់ពី ២៧ វិច្ឆិកា រហូតដល់ ៣ ធ្នូ ឆ្នាំ២០២២ ក្នុងមួយថ្ងៃមានរហូតដល់ ៥ កម្មវីធីតូចៗ ដែលមានប្រធានបទចម្រុះពីមួយទៅ​មួយ ហើយក្នុងមួយវគ្គមានរយៈពេល១ ម៉ោង។ ឱកាសបែបនេះមានតែម្តងទេណ៎ា! 

របៀបនៃការចូលរួម៖ អ្នកប្រើប្រាស់ទាំងអស់តម្រូវឲ្យចូលចុះឈ្មោះទុកជាមុនពីឥឡូវនេះតទៅ​តាមរយៈលីងនេះ https://bit.ly/women_digipreneurs_festival_kl ហើយចូលតាមដានកាលវិភាគរបស់កម្មវិធី​ទៅតាមថ្ងៃនីមួយៗ និងតាមម៉ោងដើម្បី​ធានាមិនខកខាន។ ទាំងការចុះឈ្មោះ និងចូលតាមដាន គឺចូលក្នុងលីងតែមួយនេះ​ប៉ុណ្ណោះ។

  • ព័ត៌មានបន្ថែមកុំភ្លេចតាមដានហ្វេសប៊ុកផេករបស់ SHE Investments នៅទីនេះ
  • អាចចូលមើលរបៀបចុះឈ្មោះ ឬមើលតាមរូបភាពខាងក្រោម៖
https://s9.kh1.co/__image/w=650,h=342,q=100/cd/cd5052c814220c38d3077b900ef679d45b298ad4.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T