ស្នេហា៖ ជឿទៅ អ្នកណាក៏ដូចអ្នកណាដែរ គឺមិនងាយនឹងអាចបំភ្លេចមនុស្សដែលខ្លួនធ្លាប់ស្រលាញ់បានដោយងាយស្រួលនោះទេ លុះត្រាតែរយៈពេលកន្លងមក គឺមិនធ្លាប់បានស្រលាញ់ ទើបពេលដែលបែកគ្នាហើយ អាចធ្វើចិត្តបានភ្លាមៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ សង្សារចាស់អ្នក គេក៏មិនងាយនឹងបំភ្លេចអ្នកបានដូចគ្នា ហើយបើចង់ដឹងថាសង្សារចាស់អ្នក គេនៅតែនឹកនា និងមិនទាន់បំភ្លេចអ្នកបានទាំងស្រុងឬក៏អត់នោះ អ្នកអាចសង្កេតមើលសង្សារចាស់អ្នកលើសញ្ញាដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន។
៥សញ្ញា បង្ហាញថាសង្សារចាស់អ្នកមិនទាន់ភ្លេចអ្នក៖
១. គេនៅតែខឹងស្អប់អ្នក

ប្រសិនបើសង្សារចាស់របស់អ្នក គេនៅតែខឹងស្អប់អ្នក នោះបានន័យថាគេមិនទាន់បំភ្លេច ឬកាត់ចិត្តពីអ្នកបានទាំងស្រុងនោះទេ ព្រោះថាការដែលគេនៅមានអារម្មណ៍ខឹងនិងស្អប់អ្នក គឺវាសុទ្ធសឹងតែកើតចេញពីអារម្មណ៍ដែលគេនៅស្រលាញ់អ្នក គ្រាន់តែគេពិបាកនឹងវិលមករកអ្នកវិញតែប៉ុណ្ណោះ ប៉ុន្តែគេនៅតែមិនអាចបំភ្លេចអ្នកបានដដែល។
២. តែងតែគេចមុខអ្នក

ជឿទៅ មនុស្សធ្លាប់ស្រលាញ់គ្នា ទោះបែកគ្នាយូរយ៉ាងណា ក៏មិនអាចបំភ្លេចគ្នាបានដោយងាយៗដែរ គឺនៅតែស្រលាញ់ និងនៅតែនឹកនាដល់គ្នាជានិច្ច ម្យ៉ាងវិញទៀត បើសង្សារចាស់អ្នក គេតែងតែគេចមុខពីអ្នក ដោយមិនហ៊ានប្រឈមមុខជាមួយអ្នក ឬមើលមុខអ្នកចំ នោះវាសបញ្ជាក់យ៉ាងច្បាស់ហើយថា សង្សារចាស់អ្នកមិនទាន់កាត់ចិត្តពីអ្នកបានឡើយ។
៣. មិនទាន់មានអ្នកថ្មី

បែកគ្នាហើយ អ្នកដែលនៅមិនទាន់មានអ្នកថ្មី ភាគច្រើនតែងនិយាយថា ចង់យកពេលនៅម្នាក់ឯង តែតាមពិតទៅ មនុស្សដែលបែកគ្នាហើយ ភាគច្រើនគឺសុទ្ធតែជាអ្នកដែលនៅនឹកនាដល់សង្សារចាស់ និងមិនទាន់អាចបំភ្លេចគេបាន ដូច្នេះ បើសង្សារចាស់អ្នក គេមិនទាន់មានអ្នកថ្មីមកជំនួសអ្នក គឺបានន័យថាគេមិនទាន់បំភ្លេចអ្នកបាននោះទេ។
៤. សួរនាំអ្នកពីមិត្តភក្តិអ្នក

មនុស្សដែលគេអស់ចិត្ត និងអាចបំភ្លេចអ្នកបាន កុំថាឡើយតែសួរនាំចង់ដឹងសុខទុក្ខពីអ្នក សូម្បីតែឈ្មោះអ្នក ក៏គេមិនចង់ដឹងលឺផង តែបើសង្សារចាស់អ្នក គេនៅតែមកសួរនាំអ្នកពីមិត្តភក្តិអ្នក នោះបានន័យថាគេនៅតែបារម្ភ នៅតែខ្វល់ខ្វាយពីអ្នកជានិច្ច គ្រាន់តែគេមិនដឹងថាខ្វល់ពីអ្នកក្នុងឋានៈជាអ្វី។
៥. នៅទុករបស់ដែលអ្នកធ្លាប់ឱ្យ

អ្វីដែលអ្នកអាចសង្កេតមើលដឹងថាសង្សារចាស់អ្នក គេមិនទាន់បំភ្លេចអ្នកបាន គឺនៅពេលដែលគេ ទុករបស់ដែលអ្នកធ្លាប់ឱ្យនៅកន្លែងដដែល និងរក្សាទុកវាបានយ៉ាងល្អ ដូចជាចញ្ចៀន កងដៃ ឬរបស់របផ្សេងៗជាដើម ដែលវាសុទ្ធសឹងតែបង្ហាញឱ្យអ្នកបានឃើញថា គេនៅតែមិនទាន់អាចបំភ្លេចអ្នកបាន គេនៅតែស្រលាញ់ និងចង់វិលរកអ្នក៕