ស្នេហា៖ ធម្មជាតិរបស់មនុស្សស្រី គឺចូលចិត្តឆ្ងល់ច្រើន គិតច្រើន និងចង់ដឹងច្រើន ខុសប្លែកពីមនុស្សប្រុស ដែលជាហេតុធ្វើឱ្យមនុស្សប្រុសពេលខ្លះ មានការធុញទ្រាន់ជាខ្លាំង ទោះស្រលាញ់ខ្លាំងក៏ដោយ នោះក៏ដោយសារតែមនុស្សប្រុសមិនទាន់យល់ពីមនុស្សស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត មនុស្សស្រីតែងតែចូលចិត្តសួរនូវសំណួរមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទៅកាន់មនុស្សប្រុសដែលគេស្រលាញ់ ទោះដឹងថាវាជាសំណួរដែលអាចធ្វើឱ្យមនុស្សប្រុសធុញទ្រាន់នឹងពួកគេក៏ដោយ តែពួកគេនៅតែសួរម្តងហើយម្តងទៀត តែទាំងនោះក៏ព្រោះតែនាងស្រលាញ់។
៤សំណួរដែលស្រីៗចូលចិត្តសួរ តែធ្វើឱ្យមនុស្សប្រុសធុញ៖
១. «បង ស្រលាញ់អូនទេ?»

សំណួរនេះជាសំណួរដែលមនុស្សស្រីគ្រប់រូប តែងតែចូលចិត្តសួរទៅកាន់មនុស្សប្រុសដែលនាងស្រលាញ់ម្តងហើយម្តងទៀត ទោះដឹងថាជាសំណួរដែលធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ក៏ដោយ តែសម្រាប់មនុស្សស្រី គ្រាន់តែចង់ស្តាប់លឺពាក្យថាស្រលាញ់ ចេញពីមាត់មនុស្សប្រុសដែលនាងស្រលាញ់ប៉ុណ្ណោះ តែមនុស្សប្រុសពេលខ្លះ ក៏ធុញទ្រាន់ខ្លាំងដែរ។
២. «រវាងអូន និងសង្សារចាស់បង ម្នាក់ណាល្អជាង?»

ស្រីៗគួរតែដឹង ហើយក៏មិនគួរសួរសំណួរបែបនេះទៅកាន់សង្សាររបស់អ្នកដែរ ព្រោះថាវាជាសំណួរដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកទាំងពីរខ្លាំងណាស់ ហើយមនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរ គឺមិនសូវជាពេញចិត្តនឹងសំណួរប្រភេនេះប៉ុន្មានទេ អញ្ចឹងហើយ មនុស្សស្រីគួរតែកុំសួរល្អជាង ទោះបីជាចង់ដឹងចម្លើយយ៉ាងណាក៏ដោយ។
៣. «ម្នាក់នេះជាអ្នកណា ម្នាក់នោះជាអ្នកណា?»

នៅក្នុងទំនាក់ទំនង ការទុកចិត្តនិងជឿជាក់លើគ្នា វាជារឿងដែលសំខាន់ខ្លាំងណាស់ តែប្រសិនបើអ្នកចូលចិត្តសួរសំណួរបែបនេះទៅកាន់មនុស្សប្រុសដែលអ្នកស្រលាញ់ ទំនាក់ទំនងរវាងអ្នកទាំងពីរនឹងចាប់ផ្តើមមានបញ្ហានឹងគ្នា ដោយសារតែកើតចេញពីចិត្តសង្ស័យចំពោះគ្នា អញ្ចឹងហើយ ប្រសិនបើអ្នកទុកចិត្តលើសង្សារអ្នកហើយ កុំសួរនាំច្រើន នាំតែធ្វើឱ្យគេធុញទ្រាន់នឹងអ្នក ហើយគិតថាអ្នកជាមនុស្សហួងហែងខ្លាំង។
៤. «អូនស្អាតទេ?»

សម្រាប់មនុស្សស្រី ភាគស្រស់ស្អាតជាអ្វីមួយដែលសំខាន់បំផុត ហើយក៏មិនមែនជារឿងដែលខុសអ្វីនោះដែរ បើមនុស្សស្រីគ្រាន់តែចង់លឺពាក្យសរសើរចេញពីមាត់មនុស្សប្រុសដែលនាងស្រលាញ់នោះ គ្រាន់តែថាសំណួរនេះ ប្រសិនបើសួរច្រើនដងពេក អាចនឹងធ្វើឱ្យមនុស្សប្រុសគេធុញទ្រាន់ ហើយកាន់តែមិនចង់នៅក្បែរអ្នកទៀតផង៕