អុញនោះ! កីឡាករ Man UTD រូបនេះ ត្រូវតែកាត់ប្រាក់ឈ្នួលរបស់ខ្លួន ប្រសិនបើចង់បន្តស្នាក់នៅជាមួយក្លិបទៀត

//s9.kh1.co/08/0832ed167f892e2b39782c65b11f5af53a7d8f05.jpg
កីទ្បា

 ២៨-តុលា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

កីឡាករ Man Utd រូបនេះ ត្រូវតែកាត់ប្រាក់ឈ្នួលរបស់ខ្លួន ប្រសិនបើចង់បន្តស្នាក់នៅជាមួយក្លិបទៀត

បរទេស៖ បើយោងទៅតាមសារកាសែត Dailymail បានចុះផ្សាយឲ្យដឹងថា អ្នកចាំទី David de Gea របស់ក្លិប Manchester United ត្រូវតែព្រមកាត់ប្រាក់ឈ្នួលរបស់គេ ប្រសិនបើចង់បន្តស្នាក់នៅជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=480,q=100/a2/a2fc2a307f06f6d1316ed4dc119db1426267a6f6.png

ជាការពិតណាស់ កុងត្រារបស់ De Gea នឹងត្រូវផុតនៅពេលចប់រដូវកាលនេះហើយ ទន្ទឹមនឹងនេះផងដែរ ក្លិប Man Utd នៅមិនទាន់លេចឮដំណឹងថា ត្រូវបន្តអនាគតឲ្យ អ្នកចាំទីដៃស្អិត ខាងលើនៅក្លិបបន្តទៀតឬអត់នោះទេ។

https://s9.kh1.co/__image/w=650,h=366,q=100/91/916719fa63747df18c05531feb4cc969542ce1f4.png

នេះបើយោងទៅតាមប្រភពខាងលើដដែល បានឲ្យដឹងថា ក្លិបនឹងគិតគូបន្តកុងត្រាថ្មី ឲ្យគេភ្លាម ប្រសិនបើគេយល់ព្រមកាត់ប្រាក់ឈ្នួលខ្លួនចេញខ្លះ ដោយបច្ចុប្បន្ននេះ គេកំពុងមានប្រាក់ឈ្នួលចំនួន ៣៧៥,០០០​ ផោន ក្នុងមួយសប្តាហ៍៕

ប្រភពsportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T