OPPO A17 ស្មាតហ្វូនតែមួយគត់ដែលមានកាមេរ៉ា 50MP និងរូបរាងស្អាតបំផុតក្នុងតម្លៃត្រឹមតែ $159 មានលក់លើទីផ្សារកម្ពុជាយើងហើយ…

//s9.kh1.co/fd/fdfb33bc76d36f3f9b3f528cf47a341d070d9e88.jpg
បច្ចេកវិទ្យា

 ០៦-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

លោកអ្នករង់ចាំស្មាតហ្វូន OPPO ត្រកូល A Series យូរប៉ុណ្ណាហើយ? ឥឡូវនេះ OPPO ប្រចាំប្រទេសកម្ពុជាបានលាតត្រដាងនូវស្មាតហ្វូនម៉ូដែលថ្មីតម្លៃត្រឹមតែ $159 គឺ OPPO A17 ដែលក្រុមហ៊ុនបានប្រកាសចេញលើទីផ្សារតាមបណ្តាប្រទេសជាច្រើនរួចមកហើយកាលពីថ្មីៗនេះ។

ភ្នំពេញ៖ តើលោកអ្នករង់ចាំស្មាតហ្វូន OPPO ត្រកូល A Series យូរប៉ុណ្ណាហើយ?
ឥឡូវនេះ OPPO ប្រចាំប្រទេសកម្ពុជាបានលាតត្រដាងនូវស្មាតហ្វូនម៉ូដែលថ្មីតម្លៃត្រឹមតែ $159 គឺ OPPO A17 ដែលក្រុមហ៊ុនបានប្រកាសចេញលើទីផ្សារតាមបណ្តាប្រទេសជាច្រើនរួចមកហើយកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 OPPO A17
 OPPO A17

តោះ! កុំឲ្យខាតពេលយូរ ឥឡូវយើងចូលឲ្យដល់ពីសមត្ថភាព OPPO A17 ថាតើតម្លៃត្រឹម $159 វាមានលក្ខណៈពិសេសអ្វីខ្លះ?

·      កាមេរ៉ាធំ 50MP ៖ ថតរូបកាន់តែសម្បូរបែប ស្អាតគ្រប់ស្ថានភាពពីកាមេរ៉ាក្រោយ AI 50MP ដ៏ពិតប្រាកដផ្តល់នូវកម្រិតនៃរូបភាពច្បាស់ល្អ ស្រស់ស្អាតតាមបែបធម្មជាតិ កាន់តែថត កាន់តែជក់ចិត្ត។

 OPPO A17
 OPPO A17

·      ថាមពលថ្មធំ 5000mAh ៖ ទូរស័ព្ទបញ្ចូលថ្មយឺត? ប្រើឆាប់អស់ឬ?​ ផ្តល់ឲ្យអ្នកនូវសេរីភាពក្នុងការប្រើប្រាស់បានពេញមួយថ្ងៃពីថាមពលថ្មធំ 5000mAh និងមានភ្ជាប់នូវមុខងារ certain battery-saving features ដូចគ្នាជាមួយ Super Power Saving Mode ហើយក៏នឹងមានមុខងារ Super Nighttime Standby ផងដែរ។

·      RAM 4GB + 4GB ៖ ជាមួយ RAM 4GB ល្បឿនដំណើរការខ្លាំង និងអាចបន្ថែម RAM 4GB ឲ្យកាន់តែធំជាងមុនដើម្បីជួយដល់ដំណើរការទូរស័ព្ទឲ្យរឹតតែរលូន​។ ទន្ទឹមនេះ OPPO A17 បំពាក់នូវបន្ទះឈីប MediaTek Helio P3 និងរត់នៅលើប្រព័ន្ធ Android 12 ផ្អែកលើ ColorOS 12.1 ។

 OPPO A17
 OPPO A17

·      ស្ទីលរចនាបែបស្បែកប្រណីត ៖ គែមជ្រុង ស្តើងស្រាល បង្ហាញភាពកាលីប ឡូយ ទាន់សម័យ ស៊ីវីល័យរបស់អ្នកនិងផ្តល់អារម្មណ៍ស្និទ្ធស្នាលរាល់ពេលចាប់កាន់លើតួខ្លួនក្រោយរបស់ OPPO A17 ដែលភាគច្រើនស្ទីលរចនាបែបនេះគឺមានតែនៅលើស្មាតហ្វូនតម្លៃថ្លៃៗតែប៉ុណ្ណោះ។

 OPPO A17
 OPPO A17

បន្ថែមពីនេះ OPPO A17 មានអេក្រង់ទំហំ 6.56-អ៊ីងបង្ហាញចេញបានកម្រិត HD+ ពណ៌ដិតស្រស់ និងមានឌីហ្សាញស្ទីលរន្ធតំណក់ទឹក ព្រមទាំងប្រព័ន្ធសុវត្ថិភាពស្កេនម្រាមដៃនៅចំហៀងតួ ជាមួយជម្រើសពីរពណ៌ Midnight Black និង Lake Blue។

 OPPO A17
 OPPO A17

ឥឡូវនេះលោកអ្នកអាចជាវស្មាតហ្វូន OPPO A17 តម្លៃ $159 បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា នឹងទទួលបានកាដូបន្ថែមរួមមាន៖ កាសខ្សែ និងស៊ីមស្មាតលេខធម្មតា ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 2ខែ៕

 OPPO A17
 OPPO A17
 OPPO A17
 OPPO A17
 OPPO A17
 OPPO A17
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T