សម្តេចតេជោ ហ៊ុន សែន ហាមមិនឱ្យមានការបង្កើតកន្លែងសាសនាផ្សេងៗបន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

//s9.kh1.co/a4/a41fe654e388be3160ad2b659ed9dde0438658f6.jpg
សង្គម

 ០១-តុលា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន ហាមមិនឱ្យមានការបង្កើតកន្លែងសាសនាផ្សេងៗបន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជា ហាមដាច់ខាតមិនឱ្យមានការបង្កើតកន្លែងសាសនាផ្សេងៗបន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីកុំឱ្យប៉ះពាល់និងពិបាកដោះស្រាយទៅថ្ងៃក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា វត្តអារាមនៅតំបន់រមណីយដ្ឋានអង្គរ ដែលមាន ទាំងអស់ ៣៥វត្ត នឹងមិនត្រូវបានរុះរើដូចលំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ គឺត្រូវរក្សាទុកដដែល ព្រោះទីតាំងវត្តអារាមទាំងអស់នោះបានកសាងឡើងរាប់រយឆ្នាំមកហើយ។

សម្តេចតេជោក៏បានសំណូមពរឱ្យគ្រប់វត្តអារាមដែលនៅតំបន់រមណីយដ្ឋានអង្គរ ទាំងអស់ ត្រូវបញ្ឈប់ការកសាងចេតិយបន្ថែមទៀត និងការកប់សព លើកលែងតែព្រះចៅអធិការវត្ត ឬគ្រូសូត្រឆ្វេង គ្រូសូត្រស្ដាំ នៅក្នុងវត្តដែលអាចធ្វើបាន ។

សម្តេចតេជោ ក៏បានណែនាំក៏ដូចជាដាក់បទបញ្ជា ឱ្យអាជ្ញាធរជាតិអប្សរា អាជ្ញាធរនៅក្នុងតំបន់ ផ្នែកធម្មការនិងសាសនា មើលការខុសត្រូវនៅតាមទីវត្តអារាម សម្រាប់ការលក់ដូរ គឺត្រូវមានអនាម័យ រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អផងដែរ។ បន្ថែមពីនោះទៀត អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវហាមដាច់ខាតមិនឱ្យមានការសាងសង់វត្តអារាមថ្មីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មិនថា វិហារព្រះពុទ្ធសាសនា ឥស្លាមសាសនា ឬគ្រិស្តសាសនា ផងដែរ៕

https://s9.kh1.co/__image/w=650,h=342,q=100/a4/a41fe654e388be3160ad2b659ed9dde0438658f6.jpg

ប្រភព៖ ក្រសួងព័ត៌មាន

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T