អុញនោះ! ឪពុក Haaland ថា កូនប្រុសខ្លួននឹងលេងនៅ Man City ត្រឹមរយៈពេលប៉ុណ្ណេះទៀតប៉ុណ្ណោះ

//s9.kh1.co/21/2103241964f2476709faa53a207e6189a1de06ba.jpg
កីទ្បា

 ០១-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ឪពុក Haaland ថា កូនប្រុសខ្លួននឹងលេងនៅ Man City ត្រឹមរយៈពេលប៉ុននេះប៉ុណ្ណោះ

អង់គ្លេស៖ ឪពុកកីឡាករ Erling Haaland លោក Alfie Haaland បានទម្លាយឲ្យដឹងថា កូនប្រុសរបស់ខ្លួននឹងស្នាក់នៅជាមួយ Manchester City មិនលើសពីបួនឆ្នាំឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Alfie Haaland និង Erling Haaland
លោក Alfie Haaland និង Erling Haaland

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Haaland កំពុងតែឡើងជើងខ្លាំងមែនទែនដោយរូបគេអាចរកគ្រាប់បាល់បានដល់ទៅ ១៤គ្រាប់ ក្នុងការប្រកួត ១០លើក ជាពិសេសរូបគេជាកីឡាករដែលមិនអាចខ្វះបានរបស់លោក Pep Guardiola ហើយ បើយើងនិយាយពីកិច្ចសន្យារបស់កីឡាករសញ្ជាតិន័រវ៉ែខាងលើវិញ នឹងអស់សុពលភាពនៅក្នុងឆ្នាំ២០២៧។

លោក Alfie បាននិយាយថា៖

ខ្ញុំគិតថា Haaland ចង់បង្ហាញពីទេពកោល្យរបស់គេនៅគ្រប់លីគ។ ដូច្នេះគេអាចនៅ Man City យ៉ាងច្រើន ៣-៤ឆ្នាំ។ នៅក្នុងការគិតរបស់ខ្ញុំ Man City ជា ក្រុមលំដាប់ទី១​ Bayern Munich ទី២, Real Madrid ទី៣ និង Paris Saint Germain ទី៤៕

  លោក Alfie Haaland 
កីឡាករ Erling Haaland
កីឡាករ Erling Haaland

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T