បុគ្គលិកក្រុមហ៊ុន foodpanda ចូលរួមបូមឈាមបរិច្ចាគក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំដ៏ធំមួយ!

//s9.kh1.co/cc/cc32c6e5872cd4b480e3e489c62e6d7fe2ed3961.jpg
សង្គម

 ០១-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។

ភ្នំពេញ៖ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/c0/c051f886e3fd76236ab833c28663037594671c73.jpeg

កង្វះឈាមនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋគឺជាបញ្ហាធំមួយ ដូច្នេះហើយការសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់បានបង្ហាញពីការខ្វល់ខ្វាយ និងការយកចិត្តចំពោះបញ្ហាសង្គមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda។ 

https://s9.kh1.co/__image/w=650,h=434,q=100/c0/c0520e9e111ba9c7bca3b435aca4b278d35f1d5e.jpeg

ក្នុងកម្មវិធីនេះដែរ បុគ្គលិកក្រុមហ៊ុន foodpanda រួមមានភ្នាក់ងារដឹកជញ្ជូនជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការបូមឈាមសម្រាប់យកទៅបរិច្ចាគតាមមន្ទីរពេទ្យរដ្ឋនានា ដើម្បីរក្សាទុកព្យាបាលដល់អ្នកជនរងគ្រោះថ្នាក់ចរាចរណ៍ និង អ្នកជម្ងឺជាច្រើននាក់ផ្សេងទៀត ដែលត្រូវការឈាមចាំបាច់។

https://s9.kh1.co/__image/w=650,h=434,q=100/5e/5e4eac395bd600b74a8c67dfd323f59112392d9b.jpeg

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន foodpanda ក៏បានលើកកម្ពស់ពីអត្ថប្រយោជន៍របស់សកម្មភាពទំនួលខុសត្រូវសង្គម (CSR) នៃក្រុមហ៊ុននីមួយៗ និងការយល់ដឹងអំពីសារៈសំខាន់នៃបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិតប្រជាជនខ្មែរផងដែរ។ 

https://s9.kh1.co/__image/w=650,h=434,q=100/cd/cdb09c5e5acaa107d7bb95ec617f85a4bcf4bbb5.jpeg

បន្ថែមទៀតនោះ កម្មវិធីផ្តល់ឈាមនេះក៏បានបង្កើនភាពស្និទ្ធស្នាលរវាងបុគ្គលិកក្រុមហ៊ុន foodpanda បានមួយកម្រិតទៀតដែរ។ 

https://s9.kh1.co/__image/w=650,h=434,q=100/76/76a9fb558d8d9937863bfe52ff240681a26aec54.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/c0/c028fa03ada72245443fa3e5345d2852ce1a2a5c.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/dc/dc06552f03be0732be3176f9c9f696ea82baefaf.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/cb/cb5e3add8677173621a0c18dd2d724662a7a04e8.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/27/271c052e7759a51fc6bb5c738f31c4f3cd0276ed.jpeg

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH) តាមរយៈតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T