មាន Neymar និង Messi មិនគ្រប់គ្រាន់ Mbappe ឆ្លៀតរំអុក PSG ឲ្យតាមទិញតារាឆ្នើម Man UTD ម្នាក់នេះទៀត

//s9.kh1.co/b6/b6a6891d24b7096905675d585578919774e3492e.jpg
កីទ្បា

 ០១-តុលា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Mbappe ចង់ឲ្យ PSG ទិញឲ្យតារាឆ្នើម Man UTD រូបនេះមករួមក្រុមក្រោយចប់រដូវកាល

អឺរ៉ុប៖ ខ្សែប្រយុទ្ Kylian Mbappe ត្រូវបានគេរាយការណ៍ថា កំពុងបញ្ចុះបញ្ចូលថ្នាក់លើរបស់ Paris Saint Germain ឲ្យចុះហត្ថលេខានាំយក Marcus Rashford មករួមក្រុមក្រោយបញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe និង Marcus Rashford
កីឡាករ Kylian Mbappe និង Marcus Rashford

ជាការពិតណាស់ មកទល់នឹងពេលនេះ Rashford នៅសេសសល់កិច្ចសន្យាជាមួយ Man UTD តែមួយរដូវកាលទៀតប៉ុណ្ណោះ មានន័យថា នៅបំណាច់រដូវកាលក្រោយ ប្រសិនបើរូបគេមិនបន្តកុងត្រាថ្មីទេ នោះ គេអាចចាកចេញបានដោយគ្មានតម្លៃខ្លួន។

បើយោងទៅតាមការចុះផ្សាយរបស់កាសែត RMC Sport បានលើកឡើងថា Mbappe កំពុងតែរំអុក PSG យ៉ាងខ្លាំងដើម្បីទិញយក Rashford ក្រោយបញ្ចប់រដូវកាលនេះពីព្រោះរូបគេគិតថា សមត្ថភាពរបស់កីឡាករ Manchester United ខាងលើ គឺ ស័ក្តិសមក្នុងការផ្លាស់មកចូលរួមជាមួយក្លិបយក្សបារាំងខាងលើណាស់៕

កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T