ដំណឹងល្អ! នៅព្រឹកនេះ ផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ​ចាប់ផ្តើមបើកឱ្យ​ប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ១ខែ

//s9.kh1.co/16/16321f6a6183aa3236e6b0b5550a1738ac7851ad.jpg
សង្គម

 ០១-តុលា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ដំណឹងល្អ! នៅព្រឹកនេះ ផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ​ចាប់ផ្តើមបើកឱ្យ​ប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ១ខែ

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី​០១​ ខែតុលា​ ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ​បានចាប់ផ្តើមបើកឱ្យ​ប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដំណើរអាចចេញ-ចូលក្នុងផ្លូវល្បឿនលឿនបានតាម ០៨ស្ថានីយ រួមមាន៖ ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម ៣), ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម ២៦), ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម ៤៣), ស្ថានីយត្រែងត្រយឹង (គ.ម ៧៦), ស្ថានីយកំពង់សិលា (គ.ម ១១៤), ស្ថានីយស្រែអំបិល (គ.ម ១៣៥), ស្ថានីយស្ទឹងហាវ (គ.ម ១៧២) និងស្ថានីយក្រុងព្រះសីហនុ (គ.ម ១៨២)។

​សូមជម្រាបថា ផ្លូវនេះ​ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៦កន្លែង មាន​​កន្លែង​ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/e8/e862dd395223d5b9e949d2ef379f8c6b01332c30.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7d/7dc31682a91bf46423230136babf04ccf71c85f6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/77/77fdc934e552580ee0007e26f86a106aaf1933e1.jpg
https://s9.kh1.co/__image/w=650,h=363,q=100/d8/d82c93ea6f3e8bd09a6b6efa6209002d80c733ed.jpg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T