សហគ្រិនស្ត្រីឆ្នើម៣រូប សហការគ្នានាំចូលផលិតផលថែរក្សាសម្រស់ស្ត្រីរូបមន្តផ្សំពីប្រទេសជប៉ុន!

//s9.kh1.co/45/45169e242202bd8669a0ec393305e9a09536e53c.jpg
សង្គម

 ៣០-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

លោកជំទាវ ខូវ សុខលាង សហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន B Nature Import_Export Co.,Ltd ដែលមានបទពិសោធន៍ជិត១០ឆ្នាំ នៅក្នុងវិស័យផលិតផលថែរក្សាសម្រស់ស្រ្តី។

ភ្នំពេញ៖ លោកជំទាវ ខូវ សុខលាង សហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន B Nature Import_Export Co.,Ltd ដែលមានបទពិសោធន៍ជិត១០ឆ្នាំ នៅក្នុងវិស័យផលិតផលថែរក្សាសម្រស់ស្រ្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជំទាវ ខូវ សុខលាង គឺជាឧត្តមភរិយាឧកញ៉ា លី សាមឺឌី អគ្គនាយកក្រុមហ៊ុន ASPOR ដែលជាក្រុមហ៊ុនធំមួយនាំចូលឈុតខារ៉ាអូខេដែលល្បីល្បាញពេញប្រទេសកម្ពុជា។ ពេលនេះលោកជំទាវបានសម្រេចវិនិយោគរួមគ្នាជាមួយលោកស្រី រស់ សុភ័ក្ត្រ ស្ថាបនិក និងលោកស្រី សុខ ចន្ថា សហស្ថាបនិកក្រុមហ៊ុន B Nature Import_Export Co.,Ltd

https://s9.kh1.co/__image/w=650,h=918,q=100/c2/c27512b0595bb9a60bde55301d29bf731f70f91b.jpg

អ្នកទាំងបីសម្រេចនាំចូលផលិតផលសុខភាពស្ត្រី ផលិតផលថ្មី (SS3) ដែលមានរូបមន្តផ្សំពីប្រទេសជប៉ុន និងបានរកឃើញដោយជនជាតិអាមេរិក។

ការសហការនាំចូលផលិតផលនេះ ត្រូវបានលោកជំទាវ ខូវ សុខលាង បញ្ជាក់ថា ដោយសារមើលឃើញពីផលិតផលនេះមានគុណភាពខ្ពស់ ហើយនៅមានតម្លៃស័ក្ដិសមជាមួយប្រជាជនកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/28/28d34dee68c8f3cddafbc94b99643c457334bde6.jpg

លោកជំទាវមានប្រសាសន៍ថា៖

«បងប្អូនបានដឹងហើយថាផលិតផលល្អ តែងតែមានតម្លៃថ្លៃដូច្នេះបងប្អូនប្រជាជនរបស់យើងមួយចំនួនគ្មានលទ្ធភាពប្រើប្រាស់ទេ»។

https://s9.kh1.co/__image/w=650,h=816,q=100/c3/c3acabd1b8dabfbf5a73f0cc96874929d6515491.jpg

ដោយចង់ឱ្យបងប្អូនប្រជាជនយើងមានផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម អាចប្រើប្រាស់បានទាំងអស់គ្នា ទើបនាងខ្ញុំសម្រេចចិត្តសហការជាមួយក្រុមហ៊ុន Bnature Import_Export Co.,Ltd ជាក្រុមហ៊ុនមួយដែលជោគជ័យលើវិស័យគ្រឿងសំអាងជាច្រើនប្រភេទ ដែលបានឈរលើទីផ្សារច្រើនឆ្នាំមកហើយ សំរេចនាំចូល ផលិតផលថ្មី (SS3) នេះមកកាន់ទីផ្សារប្រទេសកម្ពុជា។

លោកជំទាវបន្តទៀតថា ផលិតផលរបស់យើងបានទទួលស្គាល់ដោយក្រសួងសុខាភិបាលរួចទៅហើយ ហើយពេលឆាប់ៗខាងមុននេះ យើងនឹងមានកម្មវិធីសម្ពោធជាផ្លូវការផងដែរ៕

https://s9.kh1.co/__image/w=650,h=433,q=100/d1/d16cece0c278bd7ee6c5547f54b383ae5e02152e.jpg
https://s9.kh1.co/__image/w=650,h=867,q=100/ae/ae26f6ff45246f532e52325d5f6a3dcd29f44951.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ad/ad002f0ec165e8ea52b23ab3baa21eccb594dad4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f2/f24a86411a853a4abda1a0372de6952bbc117f11.jpg
https://s9.kh1.co/__image/w=650,h=814,q=100/77/7719f5070a77efb4b5d03682e41f42513f5cb2fd.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T