Amazon បញ្ចេញឧបករណ៍ថ្មី តាមដានគុណភាពនៃការគេង ជាមួយនឹងពន្លឺដាស់ឲ្យក្រោកផងដែរ

//s9.kh1.co/7c/7cbd047b87d74dedcb49d0ebc03366bd9f05f5dc.jpg
បច្ចេកវិទ្យា

 ៣០-កញ្ញា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

វាប្រើសេនស័រថាមពលទាប ដើម្បីចាប់យកចលនាតូចៗ ដែលកើតឡើងនៅពេលដកដង្ហើម។

បរទេស៖ ក្រុមហ៊ុន Amazon មានគោលបំណងឈានទៅដល់ទីផ្សារសុខភាព ជាមួយនឹងឧបករណ៍ Halo Rise តម្លៃ$140 ដែលជាឧបករណ៍ថ្មីតាមដានការគេង ដាក់នៅក្បែរគ្រែ ហើយវាថែមទាំងមានពន្លឺភ្លើង សម្រាប់ដាស់ឲ្យក្រោកពីដំណេក។ ឧបករណ៍នេះនឹងដឹកជញ្ជូនចែកចាយ នៅចុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧបករណ៍ Halo Rise មិនមានកាមេរ៉ាឬមីក្រូហ្វូនទេ។ ផ្ទុយទៅវិញ វាប្រើសេនស័រថាមពលទាប ដើម្បីចាប់យកចលនាតូចៗ ដែលកើតឡើងនៅពេលដកដង្ហើម។ ក្រុមហ៊ុន Amazon បានប្រើប្រាស់ម៉ាស៊ីនសិក្សា ដើម្បីបកប្រែចលនាទាំងនោះ ទៅជាដំណាក់កាលនៃការគេង ហើយបង្ហាញការយល់ដឹងទាំងនេះ ទៅក្នុងកម្មវិធី Halo។ ដោយសារតែវាត្រូវដាក់បញ្ឈរចោល ជាជាងការពាក់ជាប់នៅលើរាងកាយ ឧបករណ៍នេះក៏នៅតែអាចប្រមូលព័ត៌មាន អំពីកត្តាបរិស្ថានដែលអាចប៉ះពាល់ដល់ការគេងរបស់អ្នក នេះបើយោងតាម Amazon។ ក្រុមហ៊ុននេះនិយាយថា ក្បួន algorithm អំពីការគេងរបស់ឧបករណ៍ Halo Rise ត្រូវបានបង្វឹក និងធ្វើឲ្យមានសុពលភាព។

ការប្រកាសបង្ហាញនៃឧបករណ៍ Halo Rise ជាអ្នកតាមដានការគេង បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ ជាឧទាហរណ៍ Apple បាននាំយកសមត្ថភាពបែបនេះ ក្នុងការត្រួតពិនិត្យដំណាក់កាលផ្សេងៗនៃការគេង ទៅកាន់នាឡិកាឆ្លាត Apple Watch ជាមួយនឹងការអាប់ដេតទៅកាន់ software WatchOS 9។ ទាំងក្រុមហ៊ុន Fitbit និង Samsung បានបញ្ចេញមុខងារវិភាគការគេង កាលពីឆ្នាំមុន ដែលពិនិត្យមើលលំនាំរយៈពេលវែង៕

ឧបករណ៍ Halo Rise
ឧបករណ៍ Halo Rise

ប្រភព: CNET

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T