ABA ​ឈ្នះពានរង្វាន់ ធនាគារដ៏ឆ្នើមបំផុតសម្រាប់ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ឆ្នាំ​2022 ​ពីទស្សនាវដ្ដី Asiamoney

//s9.kh1.co/e9/e97a00f80c68993afccf405a6271ff8ecc00e97e.jpg
សង្គម

 ២៩-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជា​ធំបំផុត និងនាំមុខក្នុងវិស័យហិរញ្ញវត្ថុឌីជីថល បានទទួលពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតសម្រាប់ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ឆ្នាំ​2022” ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney។

ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជា​ធំបំផុត និងនាំមុខក្នុងវិស័យហិរញ្ញវត្ថុឌីជីថល បានទទួលពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតសម្រាប់ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ឆ្នាំ​2022” ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ​ជាទស្សនាវដ្ដីថ្នាក់តំបន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Euromoney។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពានរង្វាន់ពី Asiamoney ​ប្រគល់ជូន ABA ​ចំពោះវឌ្ឍនភាពធនាគារឌីជីថលដ៏លេចធ្លោ និងការផ្ដោតជាយុទ្ធសាស្ដ្រលើការបម្រើសេវាធនាគារប្រកបដោយនវានុវត្តជូនអតិថិជនរបស់ខ្លួន។

https://s9.kh1.co/__image/w=650,h=365,q=100/4b/4b6400f8320a2266b34960e5c94c3228de64d52b.jpg

គណៈវិនិច្ឆ័យ Asiamoney ​បានសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍកម្មវិធីធនាគារលើទូរស័ព្ទ ABA Mobile ក្នុងរយៈពេលពេញមួយឆ្នាំនេះ។ ជាក់ស្ដែង ABA ​បានពង្រឹងសមត្ថភាពកម្មវិធីធនាគារលើទូរស័ព្ទរបស់ខ្លួនជាមួយ៖

- មុខងារបើកគណនីរហ័ស ដែលអតិថិជនមិនទាន់មានគណនី ABA អាចបើកគណនីដំបូងរបស់ខ្លួនបាន ដោយគ្រាន់តែមានស្មាតហ្វូន និងអត្តសញ្ញាណប័ណ្ណមានសុពលភាព (អនុវត្តតាមគោលការណ៍ស្គាល់អតិថិជនបែបអេឡិកត្រូនិកយ៉ាងមានសុវត្ថិភាព)

- ​មុខងារ ABA KHQR ​ដែលអនុញ្ញាតឲ្យអតិថិជនប្រមូលប្រាក់ទូទាត់ ឬទទួលប្រាក់ផ្ទេរពីអ្នកប្រើ  ABA Mobile ​ក៏ដូចជាអតិថិជនធនាគារផ្សេង ដែលដំណើរការជាមួយស្ដង់ដារ KHQR ​របស់ធនាគារជាតិនៃកម្ពុជា

- មុខងារផ្ទេរប្រាក់តាមកាតជាមួយ Mastercard និង UnionPay ដែលម្ចាស់កាតអាចផ្ញើប្រាក់បានរហូតដល់ 20,000 ដុល្លារអាមេរិកក្នុងមួយខែពីគណនី ABA របស់ខ្លួនតាម ABA Mobile

- មុខងារកម្ចីប្រាក់បៀវត្ស ដែលអនុញ្ញាតឲ្យអ្នកប្រើ ABA Mobile ទទួលបានហិរញ្ញប្បទានរហ័ស និងងាយស្រួលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនចាំបាច់មានទ្រព្យតម្កល់។

ការពង្រឹងសមត្ថភាពកម្មវិធី ABA Merchant គឺជាការអភិវឌ្ឍគួរឲ្យកត់សម្គាល់មួយទៀតរបស់ ABA ក្នុងរយៈពេលនេះ។ ABA Merchant ​គឺជា “មធ្យោបាយទូទាត់ចល័ត” (mPOS) ដែលជួយដល់អាជីវកម្ម ឬកន្លែងលក់ដូរតូចធំនានា ក្នុងការទទួលប្រាក់ទូទាត់ជាប្រាក់រៀល និងដុល្លារ ដោយគ្រាន់តែបង្កើតកូដ QR នៅលើស្មាតហ្វូន។ កម្មវិធីនេះជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់ពាណិជ្ជករក្នុងការរក្សាកំណត់ត្រាលក់ ខណៈកាត់បន្ថយការប៉ះពាល់ក្រដាសប្រាក់ផ្ទាល់ផងដែរ។

អ្នកលក់ដូរតាមអនឡាញ និងតាមបណ្ដាញសង្គមនានា អាចទទួលបានអត្ថប្រយោជន៍ពីមុខងារលីងទូទាត់របស់កម្មវិធី ABA Merchant។ អ្នកលក់អាចបង្កើតលីងសម្រាប់ទំនិញរបស់ខ្លួនក្នុងកម្មវិធីផ្ទាល់ ហើយអាចដាក់តម្លៃ ភ្ជាប់ជាមួយរូបភាព និងការពណ៌នាអំពីទំនិញនោះបានផងដែរ។ បន្ទាប់មកពួកគាត់អាចផ្ញើលីងទូទាត់នោះអ្នកទិញតាមកម្មវិធីលេងសារនានា។ អ្នកទិញអាចចុចលើលីងដែលអ្នកលក់ផ្ញើមកនោះ ហើយធ្វើការបង់ប្រាក់យ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile របស់ពួកគេ។

ក្នុងកិច្ចបន្ដអភិវឌ្ឍបណ្ដាញធនាគារឌីជីថលសម្រាប់បណ្ដាក្រុមហ៊ុននានា ABA បានភ្ជាប់ផ្លែតហ្វម ABA Businessរបស់ខ្លួន ជាមួយផ្លែតហ្វមគណនេយ្ យcloud-basedឈានមុខនោះគឺ Xero។ ការភ្ជាប់ប្រព័ន្ធនេះ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មភ្ជាប់គណនី Xero ទៅគណនី ABA របស់ពួកគេ ហើយបំពេញការងារគណនេយ្យ ដោយសម្រួលដល់​ការងារ​​គណនេយ្យ​ដែលធ្វើ​ដោយ​ដៃ​។

​នៅ​ក្នុង​របាយការណ៍​អំពី​ពានរង្វាន់​របស់​ខ្លួន​និពន្ធនាយក Asiamoney លោកស្រី Rashmi Kumar បានមានប្រសាសន៍ថា៖

“នៅពេលនិយាយដល់ការរួមបញ្ចូលគ្នារវាងធនាគារ និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា យើងមិនចាំបាច់មើលធនាគារណាផ្សេងក្រៅពីធនាគារ ABA នោះទេ។ ធនាគារនេះបានធ្វើឲ្យការនាំយកបច្ចេកវិទ្យាថ្មីចូលមកក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាជាអាទិភាពមួយ។ ​ជាក់ស្ដែង ABA ​ជាធនាគារ​ដំបូង​គេបង្អស់ ​ដែល​បានដាក់ឲ្យប្រើប្រាស់​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ 2015។ បច្ចុប្បន្ននេះកម្មវិធី ABA Mobile មានសន្ទុះគាំទ្រយ៉ាងខ្លាំងមិនអាចប្រកែកបាន​​។ ចំនួនប្រតិបត្តិការក្នុងកម្មវិធីនេះ បានហក់ឡើងដល់ 250 លានដង កាលពីឆ្នាំមុន ដែលធៀបនឹងឆ្នាំ 2020 មាន 100 ​លានដង។ ប្រតិបត្តិការទាំងនេះមានតម្លៃគិតជាទឹកប្រាក់ 123 ពាន់លានដុល្លារអាមេរិក មានទំហំ 4ដង នៃ​ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជា”។

លោកស្រីបានបន្ថែម។

អំពីធនាគារ ABA 

ធនាគារ Advanced Bank of Asia Limited (ABA Bank) បង្កើតឡើងក្នុងឆ្នាំ 1996 ជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ផ្នែកទ្រព្យសកម្មសរុប ប្រាក់បញ្ញើរបស់អតិថិជន ឥណទានសរុប និងប្រាក់ចំណេញសុទ្ធ។ គិតត្រឹមថ្ងៃទី 31 ខែមិថុនា ឆ្នាំ 2022 ធនាគារបានគ្រប់គ្រងទ្រព្យសម្បត្តិសរុបចំនួន 8.5 ពាន់លានដុល្លារអាមេរិក។ ជាមួយនឹង 81សាខា, ABA 24/7 23 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,000 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ 

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T